អំពីយើង

         Visitkampot.info គីជាគេហទំព័រសហគមន៍អនឡាញមួយប្រចាំខេត្តកំពត សម្រាប់ធ្វើការផ្សព្វផ្សាយពីសក្កដានុពលសំខាន់ៗក្នុងខេត្តកំពត ជាពិសេសគឺវិស័យទេសចរណ៍ដែលជាមាសបៃតង។  លោកអ្នកអាចស្វែររកព័ត៌មានផ្សេៗដែលទាក់ទងទៅនឹងវិស័យទេសចរណ៍នៅទីនេះបាន ដែលមានដូចជាកន្លែងស្នាក់នៅ កន្លែងកំសាន្ត អាហារដ្ឋាន មធ្យោបាយធ្វើដំណើរ និងកញ្ជប់ខ្សែរទស្សនកិច្ចជាដើម។ 

គោលជំហរ

ពួកយើងមិនបំរើឲ្យគណបក្សនយោបាយណាមួយឡើយ ​និងមិនប្រកាន់ពូជសាសន៍ពណ៌សំបុរ មាន ក្រ អ្វីទាំងអស់។ គោរព និងលើកស្ទួយលិទ្ធិប្រជាធិបតេយ្យ ស្វែងរកសន្តិភាព និងប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធមន៍។

គោលការណ៍

ចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិដែលមានស្រាប់ លើកកំពស់សហគមក្នុងតំបន់ និងថែរក្សាទំនាក់ទំនងសង្គម ។

គោលបំណង

ពួកយើងមានបំណងចង់អោយភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្តកំពតកាន់តែច្រើនមិនថាភ្ញៀវជាតិ ឬភ្ញៀវអន្តរជាតិឡើយ ដើម្បីអោយប្រជាជនក្នុងតំបន់មានចំនូលបន្ថែម និងជាពិសេសបង្កើតបទពិសោធន៍ល្អៗដល់យុវវជនជំនាន់ក្រោយៗ។

បេសកកម្ម

ពួកយើងមានបេសកកម្មផ្តល់យោបល់ ក៏ដូចជាការណែនាំដល់អ្នកទាំងអស់គ្នាដែលមានបំណងមកលេងខេត្តកំពត តាមរយៈការរៀបចំកញ្ចប់ខ្សែរទស្សនកិច្ច និងការផ្សព្វផ្សាយប្រកបដោយគំនិតច្នៃប្រឌិតតាមប្រព័ន្ធសង្គមដែលមានដូចជាៈ Facebook, Instagram, YouTube និង Website ជាដើម។

ទិសដៅ និងសកម្មភាព

ដើម្បីឈានទៅដល់គោលបំណងដែលបានកំណត់ទុកនោះ ពួកយើងនឹងខិតខំច្នៃប្រឌិត ត្រិះរិះ​ ពិភាក្សាជាមួយយុវជន ក៏ដូចជាសហគមដើម្បីសម្រេចបាននូវគោលបំណងរបស់ពួកយើង។ សូមអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិទាំងអស់បន្តមកកំសាន្តខេត្តកំពតដោយក្តីរីករាយបំផុត៕

ពួកយើងនៅលើបណ្តាញសង្គមផ្សេងៗ

FACEBOOK : https://web.facebook.com/visitkampotofficial

INSTAGRAM : https://www.instagram.com/visitkampot/

YOUTUBE : https://www.youtube.com/channel/UC7-Pa2Rsqu-fDyMpPdAkRAA?view_as=subscriber

TIKTOK : 

ទំនាក់ទំនងពួកយើង

Tel : (+855) 010 800 817 / 060 800 817

Email : visitkampot@gmail.com

Telegram : Visit Kampot (+855) 010 800 817