ប៉ែកខាង [ ក្រុងកំពត ]

[ ឧបត្ថម្ភពួកយើង ABA 000152898 ]

       ក្រុងកំពតបានទទួលពានរង្វាន់ជ័យលាភីទេសចរណ៍ទីក្រុងស្អាតអាស៊ាននៅរដ្ឋធានីបង់ដារសេរីបេហ្គាវ៉ាន់នៃប្រទេសប៊្រុយណេ ដែលរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផ្តល់ជូនបន្ទាប់ពីបានវាយតម្លៃថា ក្រុងកំពតជាទីក្រុងទេសចរណ៍ស្អាត កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០២០ ដែលឯកឧត្តម ជាវ តាយ និងឯកឧត្តម ជឹង ផល្លា បានដឹកនាំប្រតិភូខេត្តចូលរួមទទួលពាន។ នេះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងមោទនភាពថ្មីមួយទៀតសម្រាប់ខេត្តកំពតក៏ដូចជាប្រជាជនខេត្តកំពតទាំងមូល។ ក្រៅពីនោះក្រុងកំពតក៏ធ្លាប់បានទទួលពានរង្វាន់ជ័យលាភី រំដួលបីទងចំនួន២លើករួចមកហើយក្នុងចលនាប្រឡងប្រណាំងក្រុងស្អាតថ្នាក់ជាតិកន្លងមក៕