វីដេអូនខ្លីដែលផ្សព្វផ្សាយពីបុណ្យសមុទ្រខេត្តកំពតមានភាពទាក់ទាញខ្លាំង និងធ្វើឲ្យអ្នកទាំងអស់គ្នាចង់មកលេងតែម្តង

[ បុណ្យសមុទ្រខេត្តកំពតជិតដល់ហើយ ]

ជា​រៀងរាល់​ឆ្នាំពិធីបុណ្យសមុទ្រ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​​នៅក្នុង​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​​៤ដែល​ជាប់​ឆ្នេរសមុទ្រ ហើយព្រឹត្តិ​ការណ៍​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​​អំពី​តំបន់ឆ្នេរ​ទៅកាន់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ប្រទេស​ ​និង​ក្រៅប្រទេស​ ក្រៅពីនោះទៀតក៏មានបំណង​បង្កើន​ចំនួន​ទេសចរណ៍​ ​និង​ទាក់ទាញ​ការ​វិនិយោគ​ក៏ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​តំបន់ឆ្នេរ​ផងដែរ​។​

ឆ្នេរកោះសេះ


       ព្រឹត្តិ​ការណ៍​បុណ្យសមុទ្រលើក​ទី​៨​ ​ជុំ​ទី២​ ឆ្នាំនេះនឹងប្រារព្ធឡើងក្នុងខេត្តកំពតនាថ្ងៃទី២០ ២១ ២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ខេត្តកំពតគឺជាខេត្តដែលសំបូរទៅដោយសម្បត្តិធនធានធម្មជាតិដែលមានដូចជា ព្រៃភ្នំ ឆ្នេរសមុទ្រ និងរមណីយដ្ឋានកែរច្នៃជាដើម ហើយជាពិសេសក៏​ជា​ខេត្ត​មួយក្នុងប្រទេសកម្ពុជាដែលល្បីល្បាញ​ខាង​ផលិតផល​កសិកម្ម​ដែលមានដូចជា​ដំណាំ​ម្រេច​ ​និងដំណាំ​ធុរេនជាដើម​។​ 

កីឡានៅកែបថ្មី(កំពត)
ទូកនេសាទចេញទៅសមុទ្រតាមព្រែកកំពង់បាយ
ពហុកីឡដ្ឋានខេត្តកំពត
ឆ្នេរកែរច្នៃដូងទេ

 

ជាក់ស្តែងក្រុមយុវជនមួយក្រុមដែលរស់នៅក្នុងខេត្តកំពតផ្ទាល់បានស្ម័គ្រចិត្តផលិតខ្សែរវីដេអូខ្លីមួយដែលចំណាយពេលផលិតអស់ជាង៣ខែ  ដែលវីដេអូនោះមានរយៈពេលជាង២នាទី ដែលធ្វើការផ្សព្វផ្សាយពីសក្កដានុពលរបស់ខេត្តកំពត ដែលទាក់ទងទៅនឹងតំបន់ឆ្នេរសមុទ្រ ដងព្រែក និងតំបន់រមណីដ្ឋានកែរច្នៃសម្រាប់ជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងពិធីបុណ្យសមុទ្រនៅក្នុងខេត្តកំពតដ៏ខ្លីខាងមុខនេះ។ បងប្អូនក៏អាចធ្វើការឧបត្ថម្ភជូនពួកគាត់បានសម្រាប់ជាការលើកទឹកចិត្តក្នុងការផលិតវីដេអូដ៏ទាក់ទាញមួយនេះ (010800817 ឬ ABA 000152898)។ ដើម្បីកាន់តែច្បាស់ និងចង់ដឹងថាវីដេអូនោះមានភាពទាក់ទាញយ៉ាងណាសូមបងប្អូនចូលទស្សនាក្នុងវីដេអូខាងក្រោមនេះ...