សណ្ឋាគារហ្វាយអេស
សណ្ឋាគារ ហ្វាយអេស (FIVES HOTEL) គឺជាកន្លែងស្នាក់នៅដ៏ប្រណិតមួយដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៧២០ ក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត មានចម្ងាយប្រហែល១០០ម៉ែត្រពីរង្វង់មូលទុរេន និង៥០ម៉ែត្រពីផ្សាររាត្រី។
នៅទីនេះមានបន្ទប់គេងធំទូលាយដែលរៀបចំតុបតែងឡើងយ៉ាងស្រស់ស្អាត មានសណ្ឋាប់ធ្នាប់ មានសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ តុ ទូ កៅអី សាឡុង ម៉ាស៊ីនត្រជាក់ ផ្តល់មកនូវផាសុកភាពក្នុងការស្នាក់នៅ។
អ្វីដែលកាន់តែពិសេសនោះគឺសម្បូរដោយរុក្ខជាតិខៀវខ្ចីដែលខាងសណ្ឋាគារបានរៀបចំដាំលំអនៅបរិវេណទីធ្លា ជាមួយនឹងអាងហែលទឹកដ៏ស្រស់ស្អាត ក្នុងបរិយាកាសស្រស់ស្រាយបែបធម្មជាតិ។
FIVES HOTEL សាកសមសម្រាប់អ្នកកំពុងរកកន្លែងស្នាក់ក្នុងក្រុង បែបស្ងប់ស្ងាត់ ក្បែរកន្លែងការងារ និងងាយស្រួលទៅកាន់គោលដៅផ្សេងៗក្នុងខេត្ត។
អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ Hotel FIVE.S
Deluxe Double Ground Floor
សម្រាប់មនុស្ស 2នាក់ (ថែមជូនអាហារពេលព្រឹក)
$85.00
Deluxe Double High Floor
សម្រាប់មនុស្ស 2នាក់ (ថែមជូនអាហារពេលព្រឹក)
$95.00
Deluxe Twin Ground Floor
សម្រាប់មនុស្ស 2នាក់ (ថែមជូនអាហារពេលព្រឹក)
$85.00
Family Ground Floor
សម្រាប់មនុស្ស 3នាក់ (ថែមជូនអាហារពេលព្រឹក)
$100.00
Deluxe King with Balcony
សម្រាប់មនុស្ស 2នាក់ (ថែមជូនអាហារពេលព្រឹក)
$95.00
Big Family Ground Floor
សម្រាប់មនុស្ស 4នាក់ (ថែមជូនអាហារពេលព្រឹក)
$120.00