...

...

...
...

...

...

...

28.6K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

06/07/2020

 

ទឹកធ្លាក់វាលពួចជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពតដែលកំពុងលាក់ខ្លួនកំបាំងពីភ្នែកភ្ញៀវទេសចរ។ បើបងប្អូនមានបំណងចង់ទៅទស្សនានៅរមណីយដ្ឋានធម្មជាតិមួយនេះ យើងត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣ ទិសដៅពីរង្វង់មូលទឹករលកទៅខេត្តព្រះសីហនុប្រមាណ ១.៤ គីឡូម៉ែត្រ រួចបត់ស្តាំចូលតាមច្រកវត្ដព្រះពុទ្ធជ័យមង្គលារាមហៅវត្តវាលពួចប្រហែលជិត ៥គីឡូម៉ែត្រ យើងនឹងទៅដល់វត្តវាលពួច។ 

 

បន្ទាប់មកទៀតធ្វើដំណើរឆ្ពោះទៅកាន់ទឹកធ្លាក់ប្រមាណ ១គីឡូម៉ែត្រទៀត យើងនឹងប្រទះឃេីញទឹកធ្លាក់ដែលស្ថិតនៅខាងស្តាំដៃរំលេចទៅដោយទឹកពណ៌ខៀវគួរជាទីគាប់ភ្នែក។ បើយើងធ្វើដំណើរបន្តទៅមុខទៀត យើងត្រូវដើរកាត់តាមអូរ ឆ្លងកាត់ខ្សែទឹកហូរ លោតផ្លោះពីដុំថ្មមួយទៅដុំថ្មមួយទៀតដោយប្រុងប្រយ័ត្ន។ បន្តទៅមុខតាមជ្រលងអូរ និងថ្មប្រមាណជា ២០នាទីទៀត យើងនឹងឃើញទឹកធ្លាក់មានកំពស់ប្រហែល ២០ម៉ែត្របង្កប់ខ្លួនក្នុងព្រៃធម្មជាតិ ប្រកបដោយទេសភាពយ៉ាងស្រស់ត្រកាល។ រីឯនៅពីមុខទឹកធ្លាក់វិញមានជញ្ជាំងថ្មដ៏ធំមួយមានដើមជ្រៃដុះពីលើចាក់ឬសស្ទើរជុំជិត។ 

 

ថ្វីត្បិតតែការដើរហត់បន្តិចមែន ប៉ុន្តែពេលបានមកដល់ និងបានឃើញសម្រស់ទឹកធ្លាក់ដ៏ស្រស់ស្អាត អមជាមួយសម្លេងទឹកធ្លាក់ប្រៀបដូចជាតន្រ្តី រួមជាមួយតំណក់ទឹកមកប៉ះនឹងខ្លួនយើងបានអង្រួនអារម្មណ៍អ្នកគ្រប់គ្នាឲ្យចុះងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយទឹកដ៏ត្រជាក់ដែលមានប្រភពចេញពីកំពូលភ្នំបូកគោនឹងធ្វើអោយយើងបាត់ការនឿយហត់អស់មួយរំពេច។ បន្ថែមពីនេះ នៅតាមផ្លូវទៅកាន់ទឹកធ្លាក់ក៏មានកន្លែងលក់ម្ហូបអាហារ និងភេសជ្ជៈផងដែរ ពិតជាផ្តល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តថែមមួយកម្រិតទៀត។ 

ទស្សនាទីជនបទ
ដំណើរផ្សងព្រេង
ហែលទឹកជ្រោះ
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ
ភ្នំ
ទឹកធ្លាក់