...

...

...
...

...

...

...

13.2K

សហគមន៍ព្រែកត្នោតអន្លង់ធំ-អន្លង់ខៀវ

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

06/07/2020

 

ខេត្តកំពតមានសហគមន៍ទេសចរណ៍ចំនួន៤កន្លែងដែលកំពុងដំណើរការនាពេលបច្ចុប្បន្នមានដូចជា: សហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) សហគមន៍ទេសចរណ៍ត្រពាំងសង្កែ សហគមន៍ទេសចរណ៍កំពង់សាមគ្គី និងសហគមន៍ទេសចរណ៍បឹងអន្លង់ព្រីង។ សហគមន៍ទេសចរណ៍ដែលមានលក្ខណៈលេចធ្លោជាងគេក្នុងចំណោមសហគមន៍ទេសចរណ៍ទាំងបួនមានចំនួន២សហគមន៍ គឺសហគមន៍ទេសចរណ៍ត្រពាំងសង្កែ និងសហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) ។ 

សហគមន៍អេកូទេសចរណ៍ព្រែកត្នោតមានទីតាំងស្ថិតនៅភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងមានចម្ងាយផ្លូវ ១៧៨ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ ដែលស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១៧៧ និង ១៧៨ ពីភ្នំពេញមកដល់ច្រកចូលសហគមន៍រួចបត់ស្តាំបន្តដំណើរតាមផ្លូវកា្រលគ្រួសក្រហមប្រមាណ ១៦០០ម៉ែត្រ ទើបដល់សហគមន៍អេកូទេសចរណ៍ព្រែកត្នោតដែលមានទីតាំងស្ថិតនៅចន្លោះខេត្តព្រះសីហនុ និងទីរួមខេត្តកំពត។ 

ភ្ញៀវទេសចរអាចទៅដល់បានដោយធ្វើដំណើរតាមឡានទេសចរណ៍ធំតូច តាក់ស៊ីក៏បាន។ សហគមន៍អេកូទេសចរណ៍ព្រែកត្នោតមានចម្ងាយ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ភាគខាងលិច និង៧៥គីឡូម៉ែត្រពីខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ កាត់តាមផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ ។

នៅ​ពេល​ដែល​បានមកដល់​រមណីយដ្ឋាន​អន្លង់​ធំ​ ​នោះយើង​នឹង​បាន​ឃើញ​នូវទេសភាព​ដ៏​អស្ចារ្យដែល​យើង​កម្រ​បាន​ឃើញ​ពី​មុន​មក​ណាស់។ ទេសភាពដ៏​ទាក់​ទាញ​បំផុត​នៅ​រមណីយដ្ឋាន​​នេះ​គឺ​យើង​អាច​មើល​ឃើញ​ព្រៃដ៏ខៀវស្រងាត់នៅតាមបណ្តោយទឹក​ជ្រោះ​ដែល​ហូរ​ធ្លាក់​មក​ពី​លើ​កំពូល​ភ្នំបូកគោ ហើយទឹក​បាន​ហូរ​ចុះមកគេច​ផ្ទាំង​ថ្ម​តូច​ធំ ដែល​មើល​ទៅ​ថ្លា​ឈ្វេង​ដូច​កញ្ចក់​ ​អមដោយហ្វូងមច្ឆា​តូច​ធំហែល​ប្រដេញ​គ្នា​គួរ​ឱ្យ​គយគន់​ក្រៃលែង ហូរចុះដល់ដៃសមុទ្រ។ 

រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមានទេសភាពស្អាត​ ទឹកថ្លា​ អាចហែលលេងកំសាន្តបាន និងចូលទៅដល់ព្រៃហួសទឹកធ្លាក់អន្លង់ធំយើងដើរកាត់ព្រៃ និងថ្ម​ នឹងទៅដល់​អន្លង់ខៀវដែលជាអាងទឹក​ធម្មជាតិដ៏​ថ្លាយង់ ពណ៌​ខៀវ​ស្រងាត់ និង​ត្រជាក់​ស្រេង អាចអោយយើងលោតទឹកលេង និងហែលទឹកលេងនឹងបានបំភ្លេចនូវទុក្ខកង្វល់ដែលបានបន្សល់ទុក។ លើសពីនេះទៅទៀតនៅទីនោះក៏មានកញ្ចុះសម្រាប់អង្គុយញាំអាហារ និងអាចទស្សនាហ្វូងសត្វស្វាដែលជាសត្វអភិរក្សនៅក្នុងតំបន់មួយនេះ។

ដំណើរផ្សងព្រេង
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ភ្នំ
ដើមឈើ
ទឹកធ្លាក់
ហែលទឹកជ្រោះ