...

...

...
...

...

...

...

2.1K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

06/07/2020

 

ប្រាសាទ​ភ្នំខ្យង មាន​ទីតាំង​ស្ថិត​នៅលើ​ភ្នំ​ខ្យង ក្នុងភូមិ​ភ្នំ​ខ្យង ឃុំ​ប្រាសាទភ្នំ​ខ្យង ភាគ​ខាងជើង​ទីរួម​ស្រុក​កំពង់ត្រាចចម្ងាយ ​៩​គីឡូម៉ែត្រ ក្នុង​ខេត្ត​កំពត។ ប្រាសាទ​ភ្នំខ្យងស្ថិតក្នុង​រូង​ជម្រៅ​ប្រមាណ​ជាង​៦​ម៉ែត្រពី​កំពូលភ្នំដោយ​ត្រូវ​ឆ្លងកាត់​មាត់ច្រក​តូចៗ មាន​ជណ្តើរ​ឥដ្ឋ​ជា​ថ្នាក់ៗ​។ មនុស្ស​ភាគតិច​ណាស់ដែ​ល​បាន​ស្គាល់ និង​មក​លំហែ​កម្សាន្ត​នៅ​ប្រាសាទភ្នំ​ខ្យងព្រោះតែ​ការ​ផ្សព្វផ្សាយ​មិនមាន​ភាព​ទូលំទូលាយ​ដូច​បណ្តា​មណ្ឌល​កម្សាន្ត ឬ​ទីតាំង​ប្រវត្តិសាស្ត្រ​នានា​។ ម្យ៉ាងទៀតប្រាសាទ​នេះ​មាន​ទីតាំង​នៅ​កណ្តាល​កូនភ្នំស្ថិតក្នុង​ចន្លោះ​រូង​តូច​ចង្អៀត ពោលគឺ​បើ​មិនមាន​អ្នក​នាំ​ផ្លូវ​ទេនោះ​មិនអាច​រកឃើញ​ឡើយ​ ព្រោះតែ​ហាក់​ស្ថិតក្នុង​ទី​អាថ៌កំបាំង​បែបនេះ ក្នុងមួយខែៗភ្ញៀវ​ច្រើន​បំផុត​មាន​ត្រឹម​ពី​២០​នាក់ ទៅ​៣០​នាក់​តែប៉ុណ្ណោះ​។ 

 

សម្រាប់​អ្នកស្រុកបាន​ចាត់ទុក​ប្រាសាទភ្នំ​ខ្យង​ជាទី​សក្ការៈ​ដ៏​ស័ក្តិសិទ្ធិសម្រាប់​ការ​បន់ស្រន់​ប៉ងប្រាថ្នា​អ្វីមួយ​តាមផ្លូវ​សុចរិត​។ ជា​រៀងរាល់ឆ្នាំ អ្នកស្រុក​តែងតែ​សហការ​ណ៍ជាមួយ​អាជ្ញាធរ​មូលដ្ឋានធ្វើ​ពិធី​បង្សុកូល​ឧ​ទ្ធិ​ស​កុសល​ជូន​ដល់​ញាតិសន្តាន​ទាំងឡាយដែល​បាន​ចែក​ឋាន​ដោយ​ពុំដែល​អាក់ខាន​ឡើយ​។

 

ប្រាសាទនេះសាងសង់​នា​អំឡុង​សតវត្ស​ទី​៦ ដើម​សតវត្ស​​ទី​៧ នៃ​គ្រិស្ត​សរាជ ពោលគឺ​ស្ថិតក្នុង​អន្តរកាល​រវាង​សម័យ​វប្បធម៌​នគរ​ភ្នំ និង​ចេនឡា​។ ដោយ​បែរមុខ​ទៅ​ទិស​ខាងលិចប្រាសាទភ្នំ​ខ្យង​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ប្រាសាទ​អាស្រម​មហាឥសី​នៅ​ភ្នំ​ដា​ខេត្តតាកែវ និង​អាស្រម​មហាឥសី​នៅ​ភ្នំ​ហាន់ជ័យ​ខេត្តកំពង់ចាម​។ នៅ​កណ្តាល​នៃ​តួ​ប្រាសាទ​មាន​សិវលិង្គ​ធម្មជាតិ​មួយ​ដុះ​ចេញពី​បាត​ភ្នំ​។ វត្តមាន​របស់​លិង្គ​ថ្ម​ធម្មជាតិ​នេះតាម​ជំនឿ​របស់​អ្នកស្រុក​គឺ​ធើ្វ​ឱ្យ​ប្រាសាទ​នេះ​មាន​ភាព​ស័ក្តិសិទ្ធិ​បំផុត។

ដំណើរផ្សងព្រេង
ថតរូប
ភ្នំ
ខ្យល់អាកាសបរិសុទ្ធ
ទស្សនាសំណង់ប្រវត្តិសាស្រ្ត