បឹងម្លេច

15/07/2020
បឹងម្លេច គឺជាទីកន្លែងបែបធម្មជាតិដ៏ស្រស់ស្អាតមួយនៅស្រុកជុំគិរី ខេត្តកំពតដែលមានចំងាយប្រហែល៩៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បើបងប្អូនជិះតាមផ្លូវជាតិលេខ៣ត្រឹមគីឡូម៉ែត្រលេខ៩៦ មានផ្លូវបត់ស្តាំនឹងចូលដល់រមណីយដ្ឋាននោះហើយ។ នៅតំបន់នោះគេសង្កេតឃើញមានកន្លែងកំសាន្ត កញ្ចុះស្បូវសម្រាប់សម្រាក ភ្លក្សរសជាតិអាហារល្បីប្រចាំតំបន់ និងមានតង់សម្រាប់គេងយប់ដែលមានតម្លៃសមរម្យ និងមានទឹកបឹងនៅខាងមុខដែលមើលទៅពិតជាគួរឲ្យទាក់ទាញមែនទែន។ រមណីយដ្ឋាននេះស្ថិតក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ បងប្អូនអាចសាកល្បងទទួលយកបទពិសោធន៍នៃការដើរលេងបែបធម្មជាតិនៅទីនោះបាន។

ទស្សនាទីជនបទ

ដើមឈើ

ផ្កា

ខ្យល់អាកាសបរិសុទ្ធ

លំហែ

ភ្នំ

ថតរូប

ថ្ងៃលិច

ជិះទូកកាយ៉ាក

ស្ទូចត្រី














