...

...

...
...

...

...

...

32K

អំពី

ម៉ឺនុយ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

16/07/2020

ចង់ផឹកកាហ្វេ មើលថ្ងៃលិច ថតរូបលេង លំហែអារម្មណ៍មែនទេ? មក ៣៦៥​ Love coffee មក មិនខ្វះប្លង់ថតរូបទេ។ ហាងកាហ្វេនេះត្រូវបានបង្កើតឡើងដោយគូស្នេហ៍មួយគូកាលពីឆ្នាំ២០១៥ បន្ទាប់ពីស្រលាញ់គ្នាអស់រយៈពេល ១ឆ្នាំ ស្មើនឹង ៣៦៥ថ្ងៃ។ សព្វថ្ងៃហាងកាហ្វេនេះ ត្រូវបានរៀបចំដេគ័រឡើងក្នុងទូកុងតឺន័រដ៏ស្រស់ស្អាត ជាមួយនឹងកន្លែងអង្គុយមានទាំងបែប Indoor និង Outdoor។ 

សម្រាប់អ្នកចូលចិត្តអង្គុយស្រូបខ្យល់អាកាសធម្មជាតិ អាចជ្រើសរើសកន្លែងអង្គុយបែប Outdoor បាន ព្រោះគេរៀបចំឡើងបែបលក្ខណៈជនបទ មានរុក្ខជាតិបៃតង និងទោងក្រោមដើមឈើ ជាពិសេសខាងហាងកាហ្វេក៏បានរៀបចំកន្លែងអង្គុយនៅផែលើទឹកផងដែរ។ ចង់អង្គុយមើលថ្ងៃលិចអី ដឹងតែត្រូវចិត្តម៉ង់និយាយមែន។ 

សម្រាប់ភេសជ្ជៈនៅទីនេះវិញ មានច្រើនរសជាតិ ទាំងកាហ្វេ ទាំង Milk tea ញ៉ាំជាមួយនំក្រូសង់ និងនំពងមាន់ដុតថ្មីៗ រសជាតិឆ្ងាញ់។ ទីតាំងស្ថិតនៅតំបន់ទូកទេសចរណ៍ ចម្ងាយពីស្ពានថ្មីប្រហែល ១០០ម៉ែត្រ ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បើកចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៦ៈ៣០ល្ងាច។ 

 

អត្ថបទដោយ៖ ដែង សុជាតា

កាហ្វេ
ថតរូបស្អាតៗ

ទាំងអស់

Tea

Frappe

អាហារសម្រន់

តែក្រូចឆ្មា

$1.50

អូរីអូក្រឡុក

$2.50

នំក្រូសង់ ១

Croissant

$1.00

នំពងមាន់ដុត ១

Egg tart

$1.00