ជិះម៉ូតូទឹក
តើលោកអ្នកធ្លាប់បានសាកល្បងជិះម៉ូតូទឹកនៅតាមដងព្រែកកំពតហើយឬនៅ?
ប្រសិនបើលោកអ្នកមិនធ្លាប់ទទួលបាននូវបទពិសោធន៍នេះទេ លោកអ្នកអាចសាកល្បងបាន ព្រោះការជិះម៉ូតូទឹកគឺជាសកម្មភាពកម្សាន្តដ៏ថ្មីប្លែកអារម្មណ៍ និងមានភាពទាក់ទាញចំពោះភ្ញៀវទេសចរយ៉ាងខ្លាំង មិនថាភ្ញៀវជាតិ អន្ដរជាតិ ឬ ប្រជាជនដែលរស់នៅក្នុងខេត្តកំពតផ្ទាល់នោះទេ។
លោកអ្នកអាចជិះលេងកម្សាន្ដបែបលំហែកាយ គយគន់ទេសភាពបក្សាបក្សីហោះហើរពាសពេញផ្ទៃមេឃ និងព្រៃព្រឹក្សាពណ៌បៃតងស្រស់បំព្រងនៅតាមដងព្រែក ធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ ថែមទាំងកាត់បន្ថយនូវភាពនឿយហត់ផងដែរ។ មិនតែប៉ុណ្ណោះ ដើម្បីបង្កើនបរិយាកាសឱ្យកាន់តែមានភាពសប្បាយរីករាយ លោកអ្នកអាចជិះកម្សាន្ដជាលក្ខណៈមិត្តភក្ដិ ដោយមានការរៀបចំប្រកួតប្រណាំងជាដើម។
ចំពោះតម្លៃសំបុត្រវិញគឺត្រូវបានគិតជាម៉ោង ដោយក្នុងមួយម៉ោងសម្រាប់ម៉ូតូមួយ គឺ ១២០ដុល្លារ រួមផ្សំជាមួយនឹងការផ្ដល់ជូននូវអាវពោងពាក់កាពារសុវត្ថិភាព។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទាក់ទងជួលម៉ូតូទឹកជាមួយនឹងក្រុមការងារ Visit Kampot បានផងដែរ។
អត្ថបទដោយ៖ លឹម មោលីណាកា
សម្រាប់តម្លៃម៉ូតូទឹក120$/ម៉ោង
null
$120.00