...

...

...
...

...

...

...

2.7K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

25/07/2020

ភ្ញៀវទេសចរណ៍ទាំងឡាយដែលមកលេងកម្សាន្ដនៅខេត្តកំពត ពួកគេអាចជ្រើសរើសកន្លែងស្នាក់នៅជាច្រើនបែបតាម ចំណង់ចំណូលចិត្តរបស់ពួកគេដូចជា ការស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ រីហ្សត បឹងហ្គាឡូ និងការ​បោះតង់ជាដើម។ ភ្ញៀវទេសចរណ៍មួយចំនួនដោយចង់ផ្លាស់ប្ដូរបរិយាកាស និងអារម្មណ៍ ពួកគេក៏ជ្រើសរើសយក​ការបោះតង់ជាមធ្យោបាយស្នាក់នៅមួយដែលកំពុងពេញនិយមផងដែរ។ ការបោះតង់អាចធ្វើបាននៅតាមកន្លែងកម្សាន្តជាច្រើន​ដូចជានៅលើភ្នំ នៅក្បែរមាត់ទឹក ឆ្នេរខ្សាច់ ក្នុងព្រៃ កន្លែងទឹកធ្លាក់ និងនៅតាមរមណីយដ្ឋាននានា។ 

 

ចំណុចពិសេសនៃការបោះតង់នោះគឺនៅពេលយប់ ភ្ញៀវទេសចរណ៍ទាំងឡាយអាចទស្សនាទេសភាពដ៏ស្រស់ស្អាត និងពន្លឺផ្កាយផ្លេកៗ នៅលើមេឃព្រមជាមួយនឹងខ្យល់បក់ល្វើយៗនៅក្បែរតង់របស់ពួកគេ ដែលទិដ្ឋភាពទាំងនេះមានតែការសម្រាកនៅក្នុងតង់ប៉ុណ្ណោះ ដែលអាចធ្វើឲ្យពួកគេទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយ និងទទួលបាននូវបទពិសោធន៍ថ្មីនៃការគេងក្នុងតង់។

 

ចំពោះការជួលតង់វិញ គឺពិតជាមានតម្លៃសមរម្យ និងទាបជាងការស្នាក់នៅសណ្ឋាគារ ឬ ផ្ទះសំណាក់ផ្សេងៗ ដោយតម្លៃមានការខុសគ្នាបន្តិចបន្តួចទៅតាមទំហំរបស់តង់នីមួយៗ។ សម្រាប់អ្នកដែលត្រូវការជួលតង់ អាចទាក់ទងមកកាន់ក្រុមកាងារ Visit Kampot  បានដើម្បីទទួលបានតង់ដែលមានគុណភាព និងតម្លៃសមរម្យ ។ 

 

អត្ថបទដោយ៖ ប៉ង់ ណារិទ្ធទិត្យា

សំបុត្រ
បោះតង់
ដំណើរផ្សងព្រេង
ថតរូប
គេង
ភ្នំ
សម្រាប់ជួល
ខ្យល់អាកាសបរិសុទ្ធ
មើលថ្ងៃលិច
ដំណើរផ្សងព្រេង
បោះតង់

ទាំងអស់

មានតម្លៃសមរម្យ

null

$0.00