ការជួលឡាន
ការជួលឡានជិះសម្រាប់ដំណើរកម្សាន្ដជាក្រុម គឺជាមធ្យោបាយធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តកំពត ដែលពោរពេញទៅដោយភាពសប្បាយរីករាយប្លែកអារម្មណ៍។ ការជួលឡានជិះកម្សាន្ដលក្ខណៈជាក្រុមបែបនេះ បានផ្ដល់នូវភាពងាយស្រួលយ៉ាងខ្លាំងដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក្នុងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ និងរមណីយដ្ឋានស្រស់ស្អាតប្លែកៗនានានៅក្នុងខេត្តកំពត។ ក្នុងនោះដែរ តំបន់ទេសចរណ៍ល្បីៗ ដែលលោកអ្នកអាចទៅកម្សាន្ដជាក្រុមបាននោះមានដូចជា ឧទ្យានជាតិព្រះមុន្នីវង្សបូកគោ រមណីយដ្ឋានឧទ្យានដងព្រែកកំពត រមណីយដ្ឋានទឹកឈូ កោះតាដា ដូងទេរ ភ្នំដូង និងរមណីយដ្ឋានជាច្រើនទៀត ដែលសម្បូរទៅដោយទេសភាពខៀវស្រងាត់ដ៏ស្រស់ត្រកាលបែបធម្មជាតិពិតៗ។ ដូច្នេះហើយ លោកអ្នកនឹងអស់ក្ដីបារម្ភក្នុងការមិនស្គាល់ផ្លូវ ឬមិនសូវស្គាល់នូវកន្លែងដើរលេងកម្សាន្តសប្បាយៗជាច្រើនដែលមាននៅខេត្តកំពតទៀតហើយ ពីព្រោះVisit Kampot យើងមានផ្ដល់នូវអ្នកបើកបរ ដែលអាចជូនលោកអ្នកទៅកាន់កន្លែងកម្សាន្តទាំងឡាយដែលលោកអ្នកចង់ទៅបានដោយសុវត្ថិភាព ។
សម្រាប់លោកអ្នកដែលចង់មកលេងកម្សាន្ដនៅខេត្តកំពត និងមានចំណាប់អារម្មណ៍ក្នុងការជួលឡានជិះសម្រាប់ដំណើរកម្សាន្ដជាក្រុមនោះ លោកអ្នកអាចស្វែងរកទិញសំបុត្រជាមួយនឹងក្រុមការងារ Visit Kampot បាន ។ ក្រុមការងារយើងខ្ញុំនឹងផ្ដល់ជូននូវសេវាកម្មដ៏ល្អប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ដល់លោកអ្នក។
អត្ថបទដោយ៖ លឹម មោលីណាកា
មានតម្លៃសមរម្យ
null
$0.00