ផ្កាក្ងោកខេត្តកែប
បើយើងធ្វើដំណើរចេញពីរង្វង់មូលទុរេនខេត្តកំពតតាមផ្លូវជាតិលេខ33 ចម្ងាយប្រមាណ18គីឡូម៉ែត្រទៅកាន់ខេត្តកែប យើងនឹងបានឃើញនូវទេសភាពដ៏ស្រស់ស្អាតរបស់ផ្កាក្ងោកដែលស្ថិតនៅតាមសងខាងនៃដងផ្លូវ កំពុងរីកស្គុះស្គាយពណ៌ក្រហមឆ្អៅ ដុះជាជួរបង្ហាញសម្រស់ដ៏ស្រស់ផូផង់គួរឲចង់គយគន់។ ជាទូទៅផ្កាក្ងោក រឺ ផ្កាត្រសេក រីកម្ដងក្នុងមួយឆ្នាំគឺនៅចន្លោះខែមេសាទៅខែឧសភា គឺចំរដូវកាលដែលមានភ្ញៀវទេសចរណ៍ច្រើនមកដើរកម្សាន្ត ដែលជាឱកាសដ៏ល្អបំផុតសម្រាប់យើងអាចផ្ដិតយកនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃផ្កាក្ងោក ជាមួយនឹងខ្យល់អាកាសបរិសុទ្ធដែលធ្វើឱ្យយើងបាត់អស់នូវទុក្ខកង្វល់ និងភាពនឿយហត់។
អត្ថបទដោយ៖ វុទ្ធី ស្រីនូ
ទស្សនាឥតគិតថ្លៃ
null
$0.00