...

...

...
...

...

...

...

4.2K

ផ្សារសាមគ្គីទីរួមខេត្តកំពត

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

31/07/2020

 

ផ្សារសាមគ្គីទីរួមខេត្តកំពត គឺជាផ្សារមួយដែលមានទំនិញគ្រប់មុខ និងធំជាងគេក្នុងចំណោមផ្សារផ្សេងៗទៀតនៅក្នុងក្រុងកំពត។ ផ្សារនេះមានទីតាំងស្ថិតនៅ​សង្កាត់កំពង់បាយ ក្រុងកំពត​ ខេត្តកំពត និងបើកដំណើរការចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ៥រសៀល។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ នាពេលព្រឹកសម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗ បន្លែ ផ្លែឈើ រួមទាំងអាហារពេលព្រឹក ​និងបង្អែមយ៉ាងឆ្ងាញ់ពិសា​។​

 

រីឯពេលរសៀលមាននំចានដែលមានភាពលេចធ្លោខាង­រសជាតិឆ្ងាញ់ជាប់មាត់។ លើសពីនេះទៅទៀតគឺមានទំនិញគ្រប់យ៉ាងរួមមានដូចជា៖ សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ គ្រឿងអលង្ការ ត្រីសាច់ គ្រឿងសមុទ្រ _ល_។ ជាពិសេសសម្រាប់បងប្អូនដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពតក៏​អាចមកផ្សារកំពតបានដែរព្រោះមានភាពងាយស្រួលសម្រាប់ការដើរទិញឥវ៉ាន់ អាហារ​ និងរបស់របរដែលមានតម្លៃសមរម្យផងដែរ ។

ដើរផ្សារ
ផ្សារ