កាហ្វេលើភ្នំ
កាហ្វេលើភ្នំ (Led Zep Cafe) ជាហាងកាហ្វេបែបធម្មជាតិមួយស្ថិតក្នុងខេត្តកែប។ ចង់ញុំាកាហ្វេគយគន់ទេសភាពពីលើឧទ្យានជាតិកែបពិតមែនទេ? ខណៈពេលនេះសូមណែនាំ Led Zep coffee ដែលមានទីតាំងស្ថិតនៅលើឧទ្យានជាតិកែប ក្បែរវណ្ណាបឹងកាឡូ។ យើងអាចធ្វើដំណើចេញពីផ្សារក្ដាម ឆ្លងកាត់រង្វង់មូលផ្សារក្ដាម ទៅត្រង់រួចជិះកាត់តាមជម្រាលភ្នំចម្ងាយប្រមាណ1.3គីឡូម៉ែត្រ នោះយើងនឹងទៅដល់ទីតាំងតែម្ដង។
Led zep cafe មានលក់ភេសជ្ជៈជាច្រើនប្រភេទសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរួមមានដូចជា ផាសិនសូដា តែក្រូចឆ្មា កាហ្វេ តែទឹកឃ្មុំក្រូចឆ្មា_ល_។ នៅទីនោះចាប់ផ្ដើមបើកលក់រៀងរាល់ថ្ងៃអង្គារដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 10ព្រឹករហូតដល់ម៉ោង 6:30នាទីយប់ ។ ជាមួយគ្នានេះដែរ បងប្អូនអាចទទួលបាននូវខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាពធម្មជាតិនៅលើភ្នំ ថែមទាំងអាចសម្លឹងមើលឃើញផ្ទៃទឹកសមុទ្រយ៉ាងខៀវស្រងាត់ ចំណែកឯពេលរសៀលយើងអាចមើលឃើញទិដ្ឋភាពថ្ងៃលិច និងថតរូបលេងកម្សាន្តជាដើម។
អត្ថបទដោយ៖ទុយ ពន្លឺ
រូបភាព៖ Facebook