...

...

...
...

...

...

...

2.3K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

14/08/2020

ពីសំណង់អគារផ្សារត្រីមួយប្រែក្លាយជាហាងកាហ្វេដ៏ល្បីលំដាប់ពិភពលោក តើអគារនេះមានប្រវត្តិយ៉ាងដូចម្តេចខ្លះ? 

ស្ថិតនៅតាមបណ្តោយដងព្រែកកំពត ក្បែរស្ពានឥន្ធនូ អគារនេះត្រូវបានសាងសង់ឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ក្នុងរចនាបថបារាំង ជាទីតាំងដែលបម្រើអោយវិស័យឧស្សាហកម្មនេសាទរបស់ខេត្តកំពតនាសម័យនោះ។ 

ក្រោយកមក ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត អគារផ្សារត្រីនេះត្រូវបានប្រែក្លាយទៅជាមន្ទីរឃោសនាការ រហូតដល់ឆ្នាំ១៩៩០។ ក្រោយមកទៀត ត្រូវបានគេធ្វើការកែច្នៃខ្លះៗជាបន្តបន្ទាប់ ធ្លាប់ជាក្លឹបកម្សាន្ត ភោជនីយដ្ឋាន-ល-។

បច្ចុប្បន្ន អគារសម័យអាណានិគមនិយមបារាំងមួយនេះបានប្រែមុខមាត់ជាថ្មី ក្លាយទៅជាហាងកាហ្វេល្បីលំដាប់ពិភពលោក គឺ Starbucks សាខាផ្សារត្រី ខេត្តកំពត។ ជាហាងកាហ្វេមួយដែលស្ថិតនៅក្នុងសំណង់អគារប្រវត្តិសាស្ត្រ ក្នុងរចនាបថបែបបុរាណ លាយទំនើប Starbucks សាខាផ្សារត្រី ខេត្តកំពត ក៏បានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅតាមរយៈផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយហៅថា "Under A Million Stars"។ 

ផ្ទាំងគំនូរនេះបង្ហាញពីមច្ឆា Siren កំពុងតែហែលទឹកលេងគយគន់សម្រស់ខេត្តកំពត ដោយក្នុងដៃស្តាំខាងលើកាន់ម្រេចកំពតដែលជាម្រេចដ៏ល្បីឈ្មោះលើពិភពលោក និងដៃឆ្វេងកាន់គ្រាប់កាហ្វេដែលមានការទទួលស្គាល់របស់ Starbucks។ ទាំងនេះសុទ្ធតែឆ្លុះបញ្ចាំងពីធនធានដ៏មានសក្តានុពលរបស់ខេត្តកំពត និងគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់។ លើសពីហាងកាហ្វេ ទីនេះផ្តល់ជូនលោកអ្នកនូវប្រណិតភាពក្នុងអគារប្រវត្តិសាស្រ្តដ៏គួរអោយចាប់អារម្មណ៍នៅលើទឹកដីខេត្តកំពត ដែលភ្ញៀវទេសចរជិតឆ្ងាយមិនគួរមើលរំលង។ 

 

អត្ថបទដោយ៖ ដែង សុជាតា

លំហែ
ថតរូប
ថ្ងៃលិច
ខ្យល់អាកាសបរិសុទ្ធ
ទស្សនាសំណង់ប្រវត្តិសាស្រ្ត