...

...

...
...

...

...

...

995

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

15/08/2020

 

នៅខេត្តកំពតសម្បូរទៅដោយហាងលក់ទំនិញជាច្រើនកន្លែងសម្រាប់ផ្គត់ផ្គង់នូវតម្រូវការរបស់អតិថិជន។ ប៉ុន្តែនៅក្នុងថ្ងៃនេះ យើងខ្ញុំសូមណែនាំអំពីហាងលក់ទំនិញមួយដែលបានទទួលនូវការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ នោះគឺ  ហាងលក់ទំនិញ ហេង ឌី (Heng Dy Mini Mart)។​​ នៅទីនោះ សម្បូរទៅដោយទំនិញ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ស្រាទំពាំងបាយជូរ គ្រឿងទេសសម្រាប់ធ្វើម្ហូប និងផលិតផលជាច្រើនមុខទៀតស្របទៅតាមតម្រូវការរបស់ប្រជាជននៅក្នុងតំបន់ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

 

ហាងលក់ទំនិញ ហេង ឌី បើកដំណើរការចាប់ពីម៉ោង​​ 9:00 ព្រឹកដល់ម៉ោង 9:00 យប់ដោយផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកមុខទំនិញដែលខ្លួនត្រូវការប្រកបដោយគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យស្របតាមទីផ្សារ មានកន្លែងសម្រាប់ចតយានយន្ត-ល-។ លោកអ្នកអាចស្វែងរកហាងលក់ទំនិញ ហេង ឌី បានដែលមានទីតាំងនៅទល់មុខរង្វង់មូលទុរេន ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។

 

អត្ថបទដោយ៖ ដែង សុជាតា

ផ្សារ
ដើរផ្សារ