...

...

...
...

...

...

...

1.4K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

17/08/2020

 

នៅក្នុងខេត្តកំពតយើងនាពេលសព្វថ្ងៃនេះ បើនិយាយដល់ហាងកាហ្វេគឺមានច្រើន តែបើសិនជាអោយ Recommend ថាហាងមួយណាដែលមានរសជាតិល្អនោះក៏ពិបាកដែរ ប៉ុន្តែថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងកាហ្វេមួយដែលមានឈ្មោះថា Barista Coffee ដែលមានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយមួយកន្លែង ស្ថិតនៅកណ្តាលក្រុងកំពតតែម្តង។ 

 

សម្រាប់ហាងកាហ្វេមួយនេះ គឺមានលក់កាហ្វេ និងភេសជ្ជៈជាច្រើនប្រភេទជាមួយនឹងអាហារសម្រន់ជាច្រើនមុខទៀតផងដែរ។ ​រីឯការតុបតែងហាងវិញមានលក្ខណៈបែបធម្មជាតិ លម្អដោយរុក្ខជាតិបៃតង សម្បូរដោយប្លង់ថតរូបជាច្រើន សាកសមបំផុតសម្រាប់អ្នកចង់លំហែអារម្មណ៍ ផឹកកាហ្វេ ថតរូបលេង និងពិភាក្សាការងារជាដើម។ ហាងកាហ្វេ Barista មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មានចម្ងាយប្រមាណជា ៦០ ម៉ែត្រពីថ្នល់រថភ្លើង និង​ប្រមាណជា២ គីឡូម៉ែត្រពីរង្វង់មូលទុរេន ខេត្តកំពត។

កាហ្វេ
ថតរូបស្អាតៗ
សួនផ្កា