...

...

...
...

...

...

...

1.1K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

30/08/2020

 

ខណៈពេលដែលអ្នកទាំងអស់គ្នាបានឮឈ្មោះ​ «ផ្សារចុងសប្តាហ៍» នេះជាលើកដំបូង នោះអ្នកច្បាស់ជាមានអារម្មណ៍ថាខុសប្លែកពីផ្សារដទៃទៀតជាក់ជាមិនខាន។ ជាការពិតណាស់ផ្សារដែលយើងខ្ញុំនឹងលើកយកមកណែនាំដល់អ្នកទាំងអស់គ្នានៅក្នុងពេលនេះ ពិតជាមានលក្ខណៈពិសេសខុសប្លែកពីផ្សារដទៃទៀតមែន។ 

 

ផ្សារចុងសប្តាហ៍ត្រូវបានបង្កើតឡើងដោយរដ្ឋបាលខេត្តក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលផ្សារនេះបានបើកដំណើរការនៅតាមបណ្តាខេត្តមួយចំនួន ក្នុងគោលបំណងដើម្បីលើកកម្ពស់តម្លៃផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ។ ចំណែកឯខេត្តកំពតយើងវិញក៏បានបើកដំណើរការនូវផ្សារចុងសប្តាហ៍នេះដូចនឹងខេត្តដទៃទៀតផងដែរ។ នៅទីនេះមានលក់នូវផលិតផលកសិកម្មជាច្រើនមុខដូចជា ម្ហូបអាហារ ត្រី សាច់ បន្លែសេរីរាង្គ ផ្លែឈើ មាន់ស្រែធម្មជាតិ និងផលិតផលផ្សេងៗទៀត ដែលកើតចេញពីការដាំដុះរបស់ប្រជាកសិករខ្មែរប្រកបដោយគុណភាពខ្ពស់ពោលគឺពុំមានការប្រើប្រាស់នូវសារធាតុគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពនោះឡើយ។ 

 

លោកអ្នកអាចស្វែងរកទិញផលិតផលកសិកម្មទាំងនោះនៅផ្សារចុងសប្តាហ៍ដែលមានទីតាំងស្ថិតនៅសួនច្បារក្បែរមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ គួរបញ្ជាក់ថាផ្សារនេះបើកដំណើរការនៅក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែប៉ុណ្ណោះ។ 

 

អត្ថបទដោយ៖ ដែង សុជាតា

រូបភាព៖ Facebook

ផ្សារ