បឹងហ្គាឡូព្រែកកំពត
បឹងហ្គាឡូព្រែកកំពត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅទឹកឈូ ក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត (ហួសស្ពានរថភ្លើងចម្ងាយ 200ម៉ែត្រ) ខាងស្ដាំដៃ។
កន្លែងស្នាក់នៅទីនេះត្រូវបានរៀបចំតុបតែងឡើងយ៉ាងប្រណិត លំអដោយរុក្ខជាតិបៃតង និងមានរចនាបថបែបទំនើបទាន់សម័យ សម្បូរដោយប្លង់ថតរូបស្អាតៗជាច្រើនកន្លែង ជាពិសេសស្ថិតនៅជាប់មាត់ព្រែកកំពតតែម្តង។
មួយវិញទៀត ខាងបឹងហ្គាឡូក៏មានអាងហែលទឹកដ៏ស្រស់ស្អាត និងទីតាំងសម្រាប់អង្គុយអាំងសាច់ញាំនាពេលល្ងាចដែលនៅជាប់មាត់ទឹក ធ្វើអោយយើងអាចទទួលទានអាហារបណ្តើរ គយគន់ទេសភាពទឹកព្រែកបណ្តើរ ពិតជាស្រស់ស្រាយណាស់។
អត្ថបទដោយ៖ ឡុង ថុនី
រូបភាព៖ Kampot River Bungalow
បន្ទប់គ្រែ 1
$50.00
បន្ទប់គ្រែ 2
$70.00
បន្ទប់គ្រែ 3
$100.00
បន្ទប់គ្រួសារ
$120.00