ភូមិគ្រឹះអង្គាបុស្ប
ភូមិគ្រឹះអង្គាបុស្ប គឺជាបឹងហ្គាឡូមួយកន្លែងដែលមានបន្ទប់គេងប្រកបដោយផាសុកភាព មានការរៀបចំបានយ៉ាងទាក់ទាញ បំពាក់ដោយទូរទស្សន៍ខ្សែកាប និងម៉ាស៊ីនត្រជាក់ ព្រមទាំងទឹកក្តៅ-ទឹកត្រជាក់ មានសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសង្ហារឹមមួយចំនួនទៀត។
ជាមួយគ្នានេះដែរ បន្ទប់គេងនៅទីនេះមានច្រើនប្រភេទសម្រាប់បងប្អូនធ្វើការជ្រើសរើសតាមតម្រូវការដូចជា បន្ទប់គ្រែ១ បន្ទប់គ្រែ២ បន្ទប់បែប Sky View បន្ទប់បែប Family Connecting Room និងផ្ទះវីឡាឯកជនជាដើម ដែលសុទ្ធសឹងតែសង់ឡើងប្រកបដោយសោភ័ណភាពគួរអោយចង់ស្នាក់នៅ ជាមួយនឹងរានហាលខាងមុខដែលយើងអាចអង្គុយគយគន់ទេសភាពជួរភ្នំ និងមើលថ្ងៃលិចយ៉ាងរីករាយ។
រីឯបរិយាកាសខាងក្រៅវិញមានសភាពស្រស់ស្រាយ ព្រោះសម្បូរដោយរុក្ខជាតិបៃតង និងសួនច្បារដ៏ធំទូលាយ អមដោយទីធ្លាសម្រាប់អាំងសាច់ កន្លែងសម្រាប់ចតរថយន្ត និងអាងហែលទឹកដ៏ស្រស់ស្អាតផងដែរ។
បងប្អូនដែលត្រូវការកន្លែងស្នាក់នៅដ៏ស្រស់ស្អាតបែបនេះអាចធ្វើដំណើរមកកាន់ ភូមិគ្រឹះអង្គាបុស្បបានដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ាកេង ក្នុងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រមាណ ៩០០ម៉ែត្រពីស្ពានកំពង់បាយ (ស្ពានថ្មី)។
អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ Angkearboss Villa
បន្ទប់គ្រែ ១
$40.00
បន្ទប់គ្រែ ២
$40.00
បន្ទប់ Sky view
$40.00
វីឡាគ្រែ ៣
$80.00
បន្ទប់គ្រួសារគ្រែ ៤
$80.00