ផាកអីុន ប៊ូទិក
មកលេងកំពត ពិបាករកកន្លែងស្នាក់ និងកន្លែងញុំាអីមែនទេ? អ្នកទាំងអស់គ្នាអាចមកកាន់ ផាកអុីន បានដែលមានទាំងកន្លែងគេង កាហ្វេ ភោជនីយដ្ឋាន និង Sky Bar នៅក្នុងអគារតែ១។
នៅទីនេះ មានបន្ទប់គេងគ្រែ១ និងបន្ទប់គ្រែ២ បំពាក់ដោយម៉ាស៊ីនត្រជាក់ មានWifi និងវេរ៉ង់ដារដែលយើងអាចអង្គុយគយគន់ទេសភាពដងផ្លូវក្នុងក្រុងកំពតបាន។ ផាកអីុន ផ្តល់ភាពងាយស្រួលដល់ភ្ញៀវ ដោយមានទីតាំងស្ថិតនៅក្នុងក្រុង មានសេវាកម្មកាហ្វេ និងអាហារនៅទីនេះផ្ទាល់តែម្តង ចំណេញពេលវេលា មិនចាំបាច់ពិបាករកកន្លែងញុំាអី។
សម្រាប់ទីតាំងវិញ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៧២០ ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ខាងត្បូងមន្ទីរពេទ្យបង្អែកខេត្តកំពត ចម្ងាយប្រហែល ៥០ម៉ែត្រពីមាត់ព្រែក។
អត្ថបទដោយ៖ ដែង សុជាតា
បន្ទប់គ្រែ ១
$35.00
បន្ទប់គ្រែ ២
$35.00