...

...

...
...

...

...

...

1.4K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

18/11/2020

 

ចំការស្វាយ គឺជាអាហារដ្ឋានមួយកន្លែងដែលមានបម្រើសេវាកម្មម្ហូបអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ដោយអាហារថ្ងៃត្រង់រួមមានដូចជាមាន់ដុត គ្រឿងសមុទ្រ និងម្ហូបកុម្ម៉ង់​ជាច្រើនមុខទៀត និងពេលល្ងាចមានអាហារសម្រន់ដូចជា បាញ់ឆែវ នំបញ្ចុក សាច់គោអាំង ស្លាបមាន់ ពងទាកូន­­ ជាមួយនឹងកន្លែងទទួលទានអាហារបែបធម្មជាតិ ពោរពេញដោយរុក្ខជាតិដ៏ស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ សាកសមបំផុតសម្រាប់ការជួបជុំគ្នាទទួលទានអាហារយ៉ាងសប្បាយរីករាយ ព្រមទាំងអាចថតរូបស្អាតៗជាមួយធម្មជាតិទុកជាអនុស្សាវរីយ៍ផងដែរ។ សូមបញ្ជាក់ថាអាហារដ្ឋាន ចំការស្វាយ មានទីតាំងស្ថិតនៅក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត​ រឺបងប្អូនអាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ (កំពត - វាលរិញ) ដល់ស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី បឹងទូក បត់ឆ្វេងប្រមាណ ៣៥០ម៉ែត្រ រួចបត់ស្តាំប្រហែល ៣០០ម៉ែត្រទៀតនឹងទៅដល់ទីតាំងផ្ទាល់តែម្តង។

 

អត្ថបទដោយ៖ ដែង សុជាតា

អាហារ
តុទទួលទានអាហារ