...

...

...
...

...

...

...

5.7K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

19/11/2020

 

សួនមេអំបៅខេត្តកែប គឺជាកន្លែងទេសចរណ៍បែបកែច្នៃដែលមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប មានចម្ងាយប្រហែល ៣.៦ គីឡូម៉ែត្រពីវិមានឯករាជ្យខេត្តកែប ឆ្ពោះទៅកាន់ភ្នំដោយនៅតាមផ្លូវចូលអមដោយព្រៃព្រឹក្សាពណ៌ខៀវស្រងាត់យា៉ងស្រស់បំព្រង។ 

 

នៅទីនោះសម្បូរដោយសត្វមេអំបៅជាច្រើនប្រភេទចម្រុះពណ៌កំពុងហើរខ្វែងខ្វាត់យ៉ាងស្រស់ស្អាត អមដោយអាងចិញ្ចឹមត្រី ព្រមទាំងមានទ្រុងចិញ្ចឹមដង្កូវនាងទៀតផង។ រីឯបរិយាកាសនៅទីនោះវិញមានសភាពស្ងប់ស្ងាត់ល្អ ខ្យល់អាកាសបរិសុទ្ធ ហ៊ុមព័ទ្ធដោយរុក្ខជាតិខៀវខ្ចី និងបុប្ផារីកស្គុះស្គាយគួរអោយចង់គយគន់ ធ្វើអោយភ្ញៀវទេសចរបាត់អស់នូវទុក្ខកង្វល់ និងភាពនឿយហត់ទាំងឡាយ។ ក្រៅពីការលំហែអារម្មណ៍ យើងក៏អាចស្វែងយល់ពីរបៀបចិញ្ចឹមសត្វមេអំបៅតាំងពីដំណាក់កាលដំបូងរហូតដល់ក្លាយជាមេអំបៅពេញវ័យផងដែរ។ 

 

ជាមួយគ្នានេះដែរ សួនមេអំបៅខេត្តកែបបើកអោយចូលទស្សនាជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៥ល្ងាច។ 

 

អត្ថបទដោយ៖ ដែង សុជាតា

ដើមឈើ
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ផ្កា
ទស្សនាទីជនបទ

ទាំងអស់

សម្រាប់ភ្ញៀវម្នាក់

null

$0.50