អ្នកណាដែលថាមិនចូលចិត្តនំចានដែលមានរសជាតិឆ្ងាញ់ សាច់នំទន់ ធ្វើថ្មីៗ មានពីររសជាតិ ផ្អែម និងប្រៃ។ សម្រាប់នំចានប្រៃ មានបង្គាចិញ្រ្ចាំ លាយជាមួយទឹកត្រីប្រៃ ជូរ ហិលតិចៗ ជាតិអើយជាតិ! រីឯនំចានផ្អែមវិញ ស្រោចខ្វិះដូងពីលើ មានរសជាតិផ្អែមល្មម។
អ្នកទាំងអស់គ្នាអាចរកទិញនំចាននៅផ្សារសាមគ្គីខេត្តកំពត និងនៅខាងជើងរង្វង់មូល 8មីនា ក្នុងក្រុងកំពត ខេត្តកំពត។
អត្ថបទដោយ៖ ឡុង ថុនី
នំចានប្រៃ
មានបង្គាចិញ្រ្ចាំ លាយជាមួយទឹកត្រីប្រៃ ជូរ ហិលតិចៗ
$0.62
នំចានផ្អែម
ស្រោចខ្វិះដូងពីលើ មានរសជាតិផ្អែមល្មម
$0.62