...

...

...
...

...

...

...

4.7K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

11/03/2021

ការជិះទូកស្ទូចត្រីតាមកោះ គឺជាសកម្មភាពកម្សាន្តដ៏ពេញនិយមមួយប្រភេទដែលនាំមកនូវភាពសប្យាយរីករាយ និងប្លែកអារម្មណ៍។ តាមរយៈដំណើរកម្សាន្តប្រភេទនេះ យើងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់ទុក្ខកង្វល់ និងភាពធុញថប់ទាំងឡាយដោយអង្គុយស្ទូចត្រីលេង រួចអាំងត្រីញាំជុំគ្នា ព្រមទាំងអាចមុជទឹកមើលផ្កាថ្មស្អាតៗ ចាប់ផ្កាយសមុទ្រ និងកាំប្រម៉ាសមុទ្រ ជាពិសេសគយគន់ទេសភាពថ្ងៃលិចនាកណ្តាលជលសារដ៏ធំល្វឹងល្វើយ ព្រមទាំងមានឱកាសស្វែងយល់ពីជីវិតរស់នៅរបស់អ្នកកោះផងដែរ។ 

 

ក្រៅពីនេះ បងប្អូនក៏អាចរីករាយជាមួយការហែលទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយព្រោះនៅទីនោះមានទឹកជម្រៅរាក់ល្មម និងថ្លាដូចកញ្ចក់អាចមើលធ្លុះដល់បាត ពិតជាអំណោយផលដល់ការលេងទឹក និងការគយគន់ទិដ្ឋភាពនៅបាតសមុទ្រយ៉ាងរំភើបចិត្ត។ ជាមួយគ្នានេះដែរ យើងក៏អាចថតរូបលេងទុកជាអនុស្សាវរីយ៍ និងការចងចាំល្អៗជាមួយមិត្តភក្តិ រឺក្រុមគ្រួសារផងដែរ។ 

 

បងប្អូនអាចធ្វើដំណើរកម្សាន្តប្រភេទនេះពេញ ១ថ្ងៃ ក្នុងគោលដៅទៅកាន់ប្រជុំកោះពោធិ៍  តាមរយៈទូកធំ មានសុវត្ថិភាព ដោយទូកមួយអាចជិះបានមនុស្សចំនួន ១៥នាក់ ជាមួយនឹងសម្ភារៈមួយចំនួនដែលខាងទូកបានរៀបចំរួចជាស្រេចរួមមាន៖ ដងសន្ទូច នុយ ចង្រ្កានអាំងសាច់ ធ្យូង អាវពោង ឧបករណ៍ពាក់មើលផ្កាថ្ម និងធុងក្លាសេ ពិតជាផ្តល់មកនូវភាពងាយស្រួល និងចំណេញពេលវេលា។ សម្រាប់ទីតាំងចេញដំណើរស្ថិតនៅផែចាស់ខេត្តកែប និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខខាងក្រោម។ 

 

អត្ថបទដោយ៖ សុជាតា

មើលផ្កាថ្ម
សំបុត្រ
ថតរូប
មើលថ្ងៃលិច
ដំណើរផ្សងព្រេង
ស្រូបខ្យល់អាកាសបរិសុទ្ធ
ហែលទឹក
ស្ទូចត្រី

ទាំងអស់

ទូក ១

$85.00