...

...

...
...

...

...

...

2.1K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

11/03/2021

តើលោកអ្នកធ្លាប់មានបទពិសោធន៍ជិះខ្សែរ៉កនៅខេត្តកំពតហើយឬនៅ?​ ប្រសិនបើលោកអ្នកមិនធ្លាប់ជិះខ្សែរ៉កទេ លោកអ្នកអាចសាកល្បងបាន ពីព្រោះថាលោកអ្នកអាចនឹងចាប់ចិត្ត ចង់ជិះម្តងទៀតបន្ទាប់ពីបានសាកលើកដំបូង។ ការជិះខ្សែរ៉ក គឺជាសកម្មភាពកម្សាន្តដ៏ប្លែក ទាក់ទាញ និងមានការពេញនិយមខ្លាំងសម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរមកលេងខេត្តកំពត។ 

 

ដើម្បីជិះខ្សែរ៉កបាន លោកអ្នកត្រូវដើរឡើងតាមកាំជណ្ដើរដែលធ្វើពីឬស្សីព័ទ្ធជុំវិញដើមឈើធំមួយ មានកម្ពស់រហូតដល់ ១០ម៉ែត្រ។​ ការជិះខ្សែរ៉កឆ្លងកាត់ទឹកព្រែកដែលមានចម្ងាយ ២០០ម៉ែត្រនេះ អាចធ្វើឱ្យអ្នកទេសចរទទួលបានអារម្មណ៍ស្រស់ថ្លា ក៏ដូចជាប្លែកអារម្មណ៍ជាមួយនឹងការកម្សាន្តនេះផងដែរ។ នៅពេលដែលលោកអ្នកបានជិះឆ្លងកាត់ព្រែកទៅដល់ត្រើយម្ខាងរួច លោកអ្នកនឹងត្រូវធ្វើដំណើរត្រឡប់មកវិញដោយការជិះទូក។​ 

 

សម្រាប់សកម្មភាពជិះខ្សែរ៉កនេះ លោកអ្នកអាចស្វែងរកបាននៅតាមរមណីយដ្ឋានមួយចំនួន ដែលស្ថិតនៅតាមដងព្រែកកំពត។ ចំណែកឯតម្លៃសំបុត្រវិញ  លោកអ្នកត្រូវចំណាយប្រាក់ត្រឹមតែ ៣០០០០៛ ក្នុងម្នាក់តែប៉ុណ្ណោះ។ ដើម្បីមានភាពងាយស្រួល លោកអ្នកអាចធ្វើការទិញសំបុត្រជិះខ្សែរ៉កពីក្រុមការងារ Visit Kampot បានផងដែរ។

អត្ថបទដោយ៖ លឹម មោលីណាកា

សំបុត្រ
ទោង
ភេសជ្ជ:
ថតរូប
ហាត់ប្រាណ
ខ្យល់អាកាសបរិសុទ្ធ
ថតរូបស្អាតៗ
គយគន់ទេសភាពដងព្រែក
ដំណើរផ្សងព្រេង

ទាំងអស់

៣០០០០៛ ក្នុងម្នាក់

null

$7.50