...

...

...
...

...

...

...

10.8K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

13/03/2021

ការជិះទូក​មើល​ទេសភាព​ថ្ងៃ​រៀប​លិច​ ​និង​​មើល​សត្វអំពិលអំពែក​នៅ​ដងព្រែក​កំពត ​គឺជាសកម្មភាពដ៏ពេញនិយមបំផុតមិនថាអ្នកក្នុងខេត្តកំពតផ្ទាល់ ឬភ្ញៀវទេសចរជាតិ អន្តរជាតិឡើយ គឺក​ម្រ​រំលង​ណាស់​ ​ព្រោះ​មិន​នៅឯណា​ឆ្ងាយ​ទេ​ ​គឺស្ថិតនៅ​ដងព្រែក​កំពត​ក្នុង​ក្រុងកំពត​តែម្ដង​។​ 

ភ្ញៀវទេសចរនឹងមានអារម្មណ៍ស្រស់ស្រាយ ភ្លេចអស់ទុក្ខកង្វល់ ជាពិសេសបានទស្សនាទេសភាពតាមដងព្រែកនៃក្រុងកំពត និងឆ្លងកាត់ក្រោមស្ពានទាំង ៣ របស់ខេត្តកំពត មានស្ពានឥន្ធនូ (ស្ពានចាស់) ស្ពានកំពង់បាយ (ស្ពានថ្មី) និងស្ពានរថភ្លើង (ស្ពានដែក) ។ 

យើងត្រូវចំណាយរយៈពេលប្រមាណ ២ ម៉ោង ដើម្បីសាកល្បងនូវសកម្មភាពមួយនេះ។ នៅលើទូក​ ភ្ញៀវក៏អាចធ្វើការកុម្ម៉ង់ម្ហូបអាហារ និងភេសជ្ជៈសម្រាប់ទទួលទានផងដែរ។ 

ដើម្បីភាពងាយស្រួល ភ្ញៀវទេសចរអាចធ្វើការកក់សំបុត្រទូកតាមរយៈក្រុមការងារ Visit Kampot បាន។ ក្រៅពីនេះ យើងខ្ញុំក៏មានមគ្គទេសក៍ទេសចរណ៍ដើម្បីដឹកនាំដំណើរកម្សាន្តតាមទូកមើលអំពិលអំពែកផងដែរ។

សំបុត្រ
ស្រូបខ្យល់អាកាសបរិសុទ្ធ
ថតរូប
មើលសត្វអំពិលអំពែក
គយគន់ទេសភាពដងព្រែក
មើលថ្ងៃលិច

ទាំងអស់

សំបុត្រម្នាក់

$2.50