...

...

...
...

...

...

...

1.2K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

14/03/2021

ការជិះកង់ គឺជាការកម្សាន្តបែបកីឡាបញ្ចេញញើសម្យ៉ាង ដែលផ្តល់ទាំងភាពសប្បាយរីករាយ រួមទាំងសុខភាពល្អ។ ការជិះកង់កម្សាន្តលេងក្នុងក្រុងកំពតកំពុងក្លាយជាសកម្មភាពមួយដែលមានការពេញនិយមខ្លាំងជាពិសេសគឺយុវវ័យ  ប៉ុន្តែយើងក៏សង្កេតឃើញមានបងប្អូនអ៊ុំ ពូ មីង មានវ័យចន្លោះពី 40-60 ឆ្នាំ ក៏គាត់ជិះកង់ហាត់ប្រាណលំហែកាយដើម្បីសុខភាពផងដែរ ។

 

សម្រាប់គោលដៅដែលអំណោយផលដល់ការជិះកង់កម្សាន្ត ភ្ញៀវទេសចរអាចជិះតាមបណ្តោយដងព្រែកកំពតឆ្ពោះទៅកាន់ឆ្នេរកោះស្មៅ ស្រែអំបិល ស្ពានរថភ្លើង នៅតាមតំបន់ព្រៃភ្នំ កាត់តាមចម្ការផ្លូវទៅទឹកធ្លាក់ជ្រោះឱម៉ាល់ តាមផ្លូវទៅកាន់ភ្នំដូង ភ្នំបូកគោ 

 

នៅពេលរសៀល យើងអាចជិះកង់ទៅលេងកោះស្មៅដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាពព្រះអាទិត្យរៀបលិច ទស្សនាស្រែអំបិល និងទូករបស់ប្រជានេសាទ។ 

 

ក្រៅពីនេះ​ ភ្ញៀវទេសចរអាចជិះទៅលេងស្ពានរថភ្លើង (ស្ពានដែក) ថតរូប ផ្តិតយកទេសភាពស្រស់ស្អាតទុកជាអនុស្សាវរីយ៍។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏សង្កេតឃើញមានបងប្អូនយើងមួយចំនួនតែងតែជិះកង់កម្សាន្តលេងនៅតាមតំបន់ព្រៃភ្នំ ទឹកជ្រោះ ជាពិសេសតាមបណ្តោយដងព្រែក និងតាមចម្ការផ្សេងៗនៅតាម​ភ្នំបូកគោ ភ្នំដូង និងចម្ការចេកផ្លូវទៅទឹកធ្លាក់ជ្រោះឱម៉ាល់ជាដើម។ 

 

ដើម្បីអាចជួលកង់បាន តម្រូវឲ្យលោកអ្នកយកអត្តសញ្ញាណប័ណ្ណមួយ និងចំណាយទឹកប្រាក់តែ ៥,០០០រៀល ក្នុងការជួលកង់មួយ ហើយកង់មួយអាចជិះបានតែម្នាក់ប៉ុណ្ណោះ ។​ សម្រាប់លោកអ្នកដែលមានបំណងចង់ជួលកង់ជិះកម្សាន្ត​ អាចធ្វើការទំនាក់ទំនងទិញសំបុត្រតាមរយៈក្រុមការងារ Visit Kampot បានដើម្បីទទួលបាននូវភាពងាយស្រួល និងចំណេញពេលវេលា។​

ថតរូប
គយគន់ទេសភាពដងព្រែក
ជិះកង់
ថតរូប
ហាត់ប្រាណ
ខ្យល់អាកាសបរិសុទ្ធ
ថតរូបស្អាតៗ
ដំណើរផ្សងព្រេង
ជិះកង់
ទស្សនាទីជនបទ
ទស្សនាសំណង់ប្រវត្តិសាស្រ្ត
ស្រូបខ្យល់អាកាសបរិសុទ្ធ
មើលថ្ងៃលិច

ទាំងអស់

5$ក្នុង១ថ្ងៃ ; 2.5$រយះពេលកន្លះថ្ងៃ

null

$5.00