ជិះទូកកៃយ៉ាកតាមដងព្រែក
30/04/2021
ការជិះទូកកៃយ៉ាក គឺជាសកម្មភាពកម្សាន្តដ៏ពេញនិយមមួយនៅក្នុងខេត្តកំពតសម្រាប់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងប្រជាជនក្នុងតំបន់នេះផ្ទាល់តែម្តង។
តាមរយៈការជិះទូកកៃយ៉ាក ភ្ញៀវទេសចរនឹងបានស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ គយគន់សម្រស់ធម្មជាតិនៃព្រៃចាកដ៏ខៀវស្រងាត់ដែលដុះនៅអមសងខាងមាត់ព្រែកបង្កើតបានជាទេសភាពដ៏ស្រស់ត្រកាលធ្វើអោយរសាត់បាត់អស់ទុក្ខកង្វល់ទាំងពួង។
សម្រាប់ការជិះទូកកៃយ៉ាកនេះ ភ្ញៀវទេសចរអាចស្វែងរកបាននៅស្ទើរតែគ្រប់រមណីយដ្ឋានទាំងអស់ ដែលនៅតាមដងព្រែកនៃខេត្តកំពត ដែលជាទូទៅមានទូកពីរប្រភេទដែលអ្នកអាចជ្រើសរើសបាន គឺទូកសម្រាប់គ្នាពីរនាក់ និងទូកសម្រាប់ជិះម្នាក់ឯង។
ជាមួយគ្នានេះផងដែរ យើងខ្ញុំក៏មានសេវាកម្មដឹកនាំដំណើរកម្សាន្តជិះទូកកៃយ៉ាកតាមដងព្រែក ជាមួយនឹងមគ្គទេសក៍ទេសចរណ៍ដ៏មានជំនាញនៅកំពតផ្ទាល់។
អត្ថបទដោយ៖ លឹម មោលីណាកា
Mobile
visitkampot@gmail.com
Email
ជិះទូកកៃយ៉ាកតាមដងព្រែក
Facebook
ជិះទូកកៃយ៉ាកតាមដងព្រែក
Youtube
https://t.me/visitkampot_info
Telegram
ថតរូប
ជិះទូកកាយ៉ាក
គយគន់ទេសភាពដងព្រែក
ស្រូបខ្យល់អាកាសបរិសុទ្ធ