...

...

...
...

...

...

...

1.1K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

11/06/2021

 

រូបសំណាក់ស្រីស គឺជារូបតំណាងរបស់ខេត្តកែបដែលត្រូវបានសាងសង់ឡើងក្នុងរូបភាពអាក្រាតកាយពីបេតុងពណ៌សដែលមានមុខមាត់ស្អាតបាតក្នុងសកម្មភាពកំពុងតែអង្គុយសម្លឹងទៅឯនាយសមុទ្រដ៏ធំល្វឹងល្វើយ។ ចំពោះរូបសំណាក់នេះផងដែរគឺជាគំនិតផ្តួចផ្តើមសាងសង់ឡើងដោយអតីតអភិបាលខេត្តកែប លោក​ទឹម ដុង នាទសវត្សទី៥០  និងត្រូវបានជួសជុលជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ 

 

រូបសំណាក់ស្រីសដែលស្ថិតក្នុងឥរិយាបថអង្គុយនៅពយឆ្នេរកែបនេះត្រូវបានស្ថាបនាឡើងក្នុងគោលបំណងដើម្បីរំលឹកដល់អនុស្សាវរីយ៍ជនជាតិបារាំងដែលនិយមចូលចិត្តងូតទឹកស្រាតព្រោះគេជឿថាការដេកសំដិលថ្ងៃ រឺលេងទឹកក្រោមកម្តៅថ្ងៃ ធ្វើអោយសម្បុរប្រែទៅជាពណ៌ក្រហមព្រឿងៗដែលជាពណ៌សម្បុរដ៏ស្រស់ស្អាតសម្រាប់ជនជាតិបារាំង។ ​

 

ម្យ៉ាងវិញទៀតគោលបំណងក្នុងការកសាងរូបសំណាក់នេះឡើង គឺដើម្បីទាក់ទាញអ្នកទេសចរឱ្យមកទស្សនារូបសំណាក់ដែលមានការរចនា និងបច្ចេកទេសដូចនឹងប្រទេសអឺរ៉ុប​ដែលចង់បង្ហាញពីទេពកោសល្យក្នុងការកសាងរូបសំណាក់ឡើង។​ ជាទូទៅភ្ញៀវទេសចរដែលទៅលេងនៅទីនោះតែងតែធ្វើការបន់ស្រន់សុំសេចក្តីសុខ និងសេចក្តីប្រាថ្នា។ រូបសំណាក់ស្រីសមានចម្ងាយប្រហែល ៩០០ម៉ែត្រពីទីរួមខេត្តកែប។

 

អត្ថបទដោយ៖ វុទ្ធី ស្រីនូ

ថ្ងៃលិច
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ

ទាំងអស់

ទស្សនាឥតគិតថ្លៃ

null

$0.00