សួនច្បារមុខសាលាខេត្តកែប
សួនច្បារខាងមុខសាលាខេត្តកែបដែលត្រូវបានរៀបចំដោយអាជ្ញាធរខេត្តគឺដើម្បីលំហែអារម្មណ៍ជាមួយនឹងទិដ្ឋភាពដ៏ត្រជាក់ភ្នែក។ ការរួមបញ្ចូលគ្នារវាងបរិស្ថានកែច្នៃរួមមានរូបសំណាកលម្អដោយរុក្ខជាតិ និងផ្កា ព្រមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវធំទូលាយមានរបៀបរៀបរយ រួមជាមួយនឹងសម្រស់របស់ឆ្នេរសមុទ្រកែបបានធ្វើឲសួនច្បារមុខសាលាខេត្តកែបក្លាយជាទីកន្លែងដ៏ពេញនិយមមួយសំរាប់ការដើរកំសាន្តរបស់ប្រជាជនក៏ដូចជាភ្ញៀវទេសចរផងដែរ។
ភ្ញៀវទេសចរអាចទស្សនាថ្ងៃលិច ស្រូបយកខ្យល់អាកាសបរិសុទ្ធដែលផ្ដល់ដោយធម្មជាតិ ដើរហាត់ប្រាណ ស្ដាប់សំឡេងទឹករលកដែលកំពុងតែបក់បោកមកលើឆ្នេរហាក់បីដូចជាចម្រៀងកំដរអារម្មណ៍។ ក្រៅពីនេះយើងក៏អាចផ្លាស់ប្ដូរបរិយាកាសមកកំសាន្តជាមួយនឹងការភ្លក្សរសជាតិអាហារឆ្ងាញ់ៗជាច្រើនមុខដែលមានលក់នៅតាមបណ្ដោយដងវិថីនានាក៏ដូចជានៅសួនច្បារមុខសាលាខេត្តកែបតែម្តង។
អត្ថបទដោយ៖ វុទ្ធី ស្រីនូ
ទស្សនាឥតគិតថ្លៃ
null
$0.00