ផ្ទះបាយម៉ាម៉ា
18/06/2021
Mama's Kitchen គឺជាភោជនីយដ្ឋានមួយកន្លែងជាប់ដងព្រែកដែលមានទីតាំងស្ថិតនៅក្នុងកំពតរីវើបឹងហ្គាឡូស្ថិតនៅតាមបណ្ដោយផ្លូវទៅរមណីយដ្ឋានទឹកឈូ។ Mama's Kitchen បើកបម្រើសេវាកម្មពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៨យប់ និងមានការដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទដៃ Nham24 ផងដែរ។ ភោជនីយដ្ឋាននេះមានបម្រើសេវាកម្មម្ហូបអុឺរ៉ុប និងម្ហូបខ្មែរជាច្រើនមុខសុទ្ធតែមានឱជារសឈ្ងុយឆ្ងាញ់។ មិនតែប៉ុណ្ណោះ នៅទីនោះក៏មានភេសជ្ជៈផ្សេងៗទៀតបែបផ្លែឈើក្រឡុក រួមមានដូងក្រឡុក ចេកក្រឡុក ម្នាស់ក្រឡុក និងច្រើនមុខទៀតដែលសុទ្ធតែយកផ្លែឈើស្រស់ៗមកក្រឡុកគួរឱ្យចង់ទទួលទាន។ លោកអ្នកនឹងមិនខកបំណងឡើយ ប្រសិនបើបានមកសាកល្បងទទួលទានអាហារនៅទីនោះ។
អត្ថបទដោយ៖ លឹម មោលីណាកា
អាហារ
ភេសជ្ជ:
តុទទួលទានអាហារ