ការជួលទូកជិះតាមដងព្រែក
ការជួលទូកជិះតាមដងព្រែកគឺជាសកម្មភាពកម្សាន្តដ៏ពេញនិយមមួយនៅខេត្តកំពតព្រោះតាមរយៈការជិះទូកនេះអាចឲ្យភ្ញៀវទេសចរទាំងឡាយបានគយគន់នូវទេសភាពជួរភ្នំ ព្រៃព្រឹក្សាដ៏ខៀវស្រងាត់នៅតាមបណ្ដោយដងព្រែកនៃខេត្តកំពត។
ពេលវេលាដែលល្អក្នុងការជិះទូកនេះគឺជាពេលរសៀល ឬពេលថ្ងៃរៀបលិចព្រោះវាមានអាកាសធាតុល្អ ជាពិសេសអាចឲ្យយើងគយគន់នូវទេសភាពដ៏ស្រស់ស្អាតមួយកម្រិតទៀតនៃព្រះអាទិត្យដែលកំពុងរៀបលិច។ ក្នុងការជួលទូកនេះផងដែរក្នុងមួយទូកអាចផ្ទុកមនុស្សបានចន្លោះពី8-10នាក់ ចំណែកឯតម្លៃវិញត្រឹមតែ 30 ដុល្លារក្នុងមួយជុំតែប៉ុណ្ណោះដែលក្នុងការជិះមួយជុំមានរយៈពេលរហូតដល់ទៅ1ម៉ោង 10 នាទី។
ដើម្បីជាភាពងាយស្រួលដល់លោកអ្នកក្នុងការជួលទូកជិះតាមដងព្រែក លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ភ្នាក់ងារ Visit Kampot បាន។
អត្ថបទដោយៈ ប៉ង់ ណារិទ្ធទិត្យា
សម្រាប់ទូកជិះបានពី៨-១០នាក់ 30 ដុល្លា
null
$30.00
null
$0.00