វិមានឯករាជ្យខេត្តកែប
វិមានឯករាជ្យត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៨ នៃរបបសង្គមរាស្ត្រនិយមក្រោមព្រះរាជបញ្ជារបស់ព្រះបាទ នរោត្តម សីហនុ ជាព្រះបិតាឯករាជ្យជាតិ ដើម្បីរំឮកដល់គុណបំណាច់របស់យុទ្ធជន អ្នកស្នេហាជាតិដែលបានបូជាជីវិតក្នុងបុព្វហេតុកសាង និងការពារជាតិពីការត្រួតត្រារបស់ប្រទេសបារាំង។
ក្នុងនោះខេត្តកែបក៏បានរៀបចំកសាងវិមានឯករាជ្យដោយយកលំនាំតាមវិមានឯករាជ្យភ្នំពេញដែលបានរចនាម៉ូតយ៉ាងប្រណីតដោយវីរៈស្ថាបត្យករខ្មែរលោក វណ្ណ ម៉ូលីវណ្ណ រំលេចជាទស្សនីយភាពស្អាតប្លែកនៅលើដងវិថី ២៣៣៣ កណ្ដាលទីក្រុងកែបអមដោយជួរភ្នំខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ វាយោបក់បោកធ្វើឲផ្កាក្ងោកពណ៌ក្រហមឆ្អៅយោលយោកតាមកម្លាំងខ្យល់បង្កើតបានជាបរិយាកាសដ៏ល្អឯកនាំឲអ្នកដំណើរលើដងផ្លូវដ៏ធំមួយនេះត្រូវបង្អង់ដំណើរសិនដើម្បីគយគន់ និងផ្ដិតយករូបភាពទុកជាអនុស្សវរីយ៍។
អត្ថបទដោយ៖ សំណាង សុខអារីយ៉ា
ទស្សនាឥតគិតថ្លៃ
null
$0.00