Kep West
Kep West គឺជាភោជនីយដ្ឋានមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងរីហ្សតថ្ងៃបាំងឆ័ត្រ ស្ថិតនៅភាគខាងលិចនៃក្រុងកែប ហើយមានចម្ងាយប្រហែល ៤០០ម៉ែត្រពីផ្សារក្ដាម ខេត្តកែប។
ទីនេះមានបម្រើសេវាកម្មម្ហូបអាហារដែលមានឱជារសឈ្ងុយឆ្ងាញ់ជាច្រើនមុខ រួមមានម្ហូបបែបអឺុរ៉ុប ម្ហូបបែបខ្មែរ អាហារគ្រឿងសមុទ្រព្រមទាំងមានភេសជ្ជៈជាច្រើនមុខទៀត រួមមានស្រាក្រហម កាហ្វេ និងភេសជ្ជៈ Cocktail ជាដើម។
មិនតែប៉ុណ្ណោះ បុគ្គលិកនៅទីនេះមានភាពរួសរាយរាក់ទាក់ សេវាកម្មល្អ និងមានទំនួលខុសត្រូវ រួមផ្សំជាមួយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់ប្រកបដោយអនាម័យខ្ពស់ ពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើយ។
កាន់តែពិសេសជាងនេះទៅទៀតនោះ គឺលោកអ្នកអាចបរិភោគអាហារទាំងនោះជាមួយបរិយាកាសដ៏ល្អ អមដោយទេសភាពដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្រ ព្រមទាំងមានការរៀបចំកន្លែងយ៉ាងស្រស់ស្អាត ស៊ីវិល័យ ប្រកបដោយភាពទាក់ទាញសម្រាប់អ្នកដែលចង់រៀបចំពិធីជប់លៀងជាមួយក្រុមគ្រួសារ មិត្តភក្តិ បងប្អូន និងក្រុមការងារផងដែរ។
អត្ថបទដោយ៖ លឹម មោលីណាកា