...

...

...
...

...

...

...

1.2K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

13/07/2021

 

កោះស្វាយ គឺជាកោះមួយក្នុងចំណោមកោះផ្សេងទៀតដែលស្ថិតក្នុងដែនអភិរក្សជីវៈចម្រុះក្នុងសមុទ្រ មានចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីរង្វង់មូលសេះស។ នៅទីនោះមានទេសភាពស្រស់ស្អាតមិនចាញ់កោះដទៃទៀតឡើយ ជាមួយដើមឈើធំៗ​ ទេសភាពដើមដូងជាច្រើនជួរ ហ៊ុមព័ទ្ធទៅដោយធម្មជាតិពណ៌ខៀវស្រងាត់ និងទឹកសមុទ្រថ្លាឈ្វង់ អមដោយខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយពេលទៅលេងកម្សាន្ត បំបាត់អស់ភាព​ទុក្ខសោក និងការនឿយហត់ទាំងឡាយ។ 

 

សកម្មភាពដែលយើងអាចធ្វើនៅទីនោះបានគឺ ការហែលទឹក រត់លេងលើឆ្នេរខ្សាច់ រៀបចំពិធីជប់លៀងនៅលើឆ្នេរខ្សាច់ ក៏ដូចជាការសម្រាកលំហែកាយក្រោមដើមឈើត្រជាក់ធំៗ និងការរីករាយជាមួយនឹងការថតរូបទេសភាពស្អាតៗ​ផងដែរ។ បើយើងធ្វើដំណើរចេញពីសាលាក្រុងកែបប្រមាណ​១.៤​គីឡូម៉ែត្រតាមផ្លូវជាតិលេខ៣៣ រួចបន្តដំណើរតាមទូក នោះអ្នកនឹងទៅដល់ទឹកដីកោះស្វាយដែលស្ថិតក្នុងដែនអភិរក្សជីវៈចម្រុះជាមិនខាន។ 

 

អត្ថបទដោយ៖ វុទ្ធី ស្រីនូ

ខ្យល់អាកាសបរិសុទ្ធ
លំហែ
ថតរូប
ថ្ងៃលិច
ដើមឈើ
ស្ទូចត្រី
ដំណើរផ្សងព្រេង