...

...

...
...

...

...

...

964

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

13/07/2021

 

កោះហាលត្រី គឺជាកោះធម្មជាតិមួយដែលស្ថិតក្នុងប្រជុំកោះពោធិ៍ និងកោះទន្សាយដែលមានទេសភាពយ៉ាងស្រស់បំព្រង អមដោយខ្យល់អាកាសបរិសុទ្ធ ទឹកសមុទ្រថ្លាឈ្វេង រួមទាំងព្រៃឈើខៀវស្រងាត់លាយឡំជាមួយនឹងទេសភាពកោះដទៃទៀតព័ទ្ធជុំវិញក្លាយជាទស្សនីយភាពដ៏សែនមនោរម្យសំរាប់ភ្ញៀវទេសចរមកលំហែអារម្មណ៍តាមឆ្នេរ គយគន់ព្រះអាទិត្យលិច ឬ ជិះទូកស្ទូចត្រីលេងកម្សាន្តជាដើម។ យើងអាចធ្វើដំណើរចេញពីក្រុងកែបដោយត្រូវចំណាយពេលប្រមាណ ៣៥-៤៥នាទីតាមរយៈទូក ឬ កាណូតទេសចរណ៍ដែលសំចតចាំភ្ញៀវទេសចរយ៉ាងព្រោងព្រាតរបស់ប្រជាជន។

 

អត្ថបទដោយ៖ សំណាង សុខអារីយ៉ា

ស្ទូចត្រី
ថ្ងៃលិច
ថតរូប
ខ្យល់អាកាសបរិសុទ្ធ
លំហែ
ដំណើរផ្សងព្រេង