...

...

...
...

...

...

...

939

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

14/07/2021

 

កោះត្បាល់ គឺជាកោះធម្មជាតិមួយដែលស្ថិតក្នុងប្រជុំកោះពោធិ៍ និងមានចម្ងាយប្រមាណ ១.៥​គីឡូម៉ែត្រពីកោះទន្សាយ។ ទីនោះមានទេសភាពស្រស់ស្អាត បរិយាកាសស្ងប់ស្ងាត់ អមដោយខ្យល់អាកាសបរិសុទ្ធ និងមានទឹកសមុទ្រថ្លាឈ្វេង លាយឡំជាមួួយនឹងព្រៃឈើពណ៌ខៀវស្រងាត់ ពិតជាសាកសមសម្រាប់អ្នកដែលចង់លំហែកាយលក្ខណៈបែបស្ងប់ស្ងាត់ គេចចេញពីភាពស្មុគស្មាញទាំងឡាយ។ 

 

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺលោកអ្នកក៏អាចជិះទូកស្ទូចត្រីលេងកម្សាន្តអារម្មណ៍ និងគយគន់សម្រស់ព្រះអាទិត្យលិចយ៉ាងរំភើបចិត្តផងដែរ។ យើងអាចធ្វើដំណើរចេញពីក្រុងកែបដោយត្រូវចំណាយពេលប្រមាណជា ៣៥-៤៥នាទីតាមរយៈទូក ឬ កាណូតទេសចរណ៍សំដៅទៅកោះត្បាល់ដែលជាកោះមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតដទៃទៀតរបស់ខេត្តកែបផងដែរ។​

 

អត្ថបទដោយ៖ សំណាង សុខអារីយ៉ា

ស្ទូចត្រី
ថ្ងៃលិច
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដំណើរផ្សងព្រេង
ដើមឈើ
ភ្នំ