កោះត្បាល់

14/07/2021
កោះត្បាល់ គឺជាកោះធម្មជាតិមួយដែលស្ថិតក្នុងប្រជុំកោះពោធិ៍ និងមានចម្ងាយប្រមាណ ១.៥គីឡូម៉ែត្រពីកោះទន្សាយ។ ទីនោះមានទេសភាពស្រស់ស្អាត បរិយាកាសស្ងប់ស្ងាត់ អមដោយខ្យល់អាកាសបរិសុទ្ធ និងមានទឹកសមុទ្រថ្លាឈ្វេង លាយឡំជាមួួយនឹងព្រៃឈើពណ៌ខៀវស្រងាត់ ពិតជាសាកសមសម្រាប់អ្នកដែលចង់លំហែកាយលក្ខណៈបែបស្ងប់ស្ងាត់ គេចចេញពីភាពស្មុគស្មាញទាំងឡាយ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺលោកអ្នកក៏អាចជិះទូកស្ទូចត្រីលេងកម្សាន្តអារម្មណ៍ និងគយគន់សម្រស់ព្រះអាទិត្យលិចយ៉ាងរំភើបចិត្តផងដែរ។ យើងអាចធ្វើដំណើរចេញពីក្រុងកែបដោយត្រូវចំណាយពេលប្រមាណជា ៣៥-៤៥នាទីតាមរយៈទូក ឬ កាណូតទេសចរណ៍សំដៅទៅកោះត្បាល់ដែលជាកោះមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតដទៃទៀតរបស់ខេត្តកែបផងដែរ។
អត្ថបទដោយ៖ សំណាង សុខអារីយ៉ា

ស្ទូចត្រី

ថ្ងៃលិច

ថតរូប

លំហែ

ខ្យល់អាកាសបរិសុទ្ធ

ដំណើរផ្សងព្រេង

ដើមឈើ

ភ្នំ
កន្លែងក្បែរនេះ

កោះទន្សាយ

កោះពោធិ៍

ប្រវត្តិសង្ខេបខេត្តកែប

សួនមេអំបៅខេត្តកែប

កោះអាចម៍សេះ

រូបសំណាក់ក្ដាមសេះ

កោះសារាំង

កោះអង្ក្រង

កោះម៉ាក់ប្រាង្គ

កោះកុក

រូបសំណាក់ស្រីស
កោះម្ទេស

វិមានឯករាជ្យខេត្តកែប

កោះស្វាយ

សួនច្បារមុខសាលាខេត្តកែប

កោះហាលត្រី

កោះស្វាយព្រៃ
មើលទាំងអស់