រូបសំណាក់ក្ដាមសេះ
រូបសំណាក់ក្ដាមសេះ គឺជានិមិត្តសញ្ញាមួយនៃការមកដល់ទឹកដីខេត្តកែបដែលវាបានបង្ហាញពីសក្ដានុពលនៃតំបន់ទេសចរណ៍ដ៏សម្បូរបែបក៏ដូចជាប្រភពនៃគ្រឿងសមុទ្រនៅក្នុងខេត្តកែបផងដែរ។
ជាទូទៅភ្ញៀវទេសចរដែលទៅទស្សនានៅទីនោះ ក្រៅពីអាចថតរូបអនុស្សាវរីយ៍ ពួកគេក៏អាចគយគន់នូវសម្រស់ដ៏ស្រស់ត្រកាលនៃទេសភាពទឹកសមុទ្រដាច់កន្ទុយភ្នែក អមដោយខ្យល់អាកាសបរិសុទ្ធ និងជំនោរសមុទ្រដ៏ត្រជាក់ល្ហឹមបណ្ដាលឱ្យចិត្តអ្នកទេសចរទាំងអស់បាត់នូវភាពនឿយហត់។ លើសពីនេះទៅទៀត នៅពេលព្រឹកអ្នកនឹងបានទស្សនាសម្រស់ថ្ងៃរះដ៏ស្រស់ស្អាត និងពេលល្ងាចរីករាយជាមួយនឹងការទស្សនាថ្ងៃលិច និងបានផ្ដិតយករូបភាពស្អាតៗផងដែរ។
បើអ្នកធ្វើដំណើរចេញពីក្រុងកែបតាមបណ្ដោយផ្លូវជាតិលេខ៣៣ ប្រហែល ២គីឡូម៉ែត្រ អ្នកនឹងបានឃើញរូបសំណាក់ក្ដាមយក្សដ៏ធំដែលកំពុងបង្ហាញខ្លួននៅលើមាត់ទឹកនៃឆ្នេរកែប។
អត្ថបទដោយ៖ វុទ្ធី ស្រីនូ
ទស្សនាឥតគិតថ្លៃ
null
$0.00