...

...

...
...

...

...

...

1.9K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

14/07/2021

 

Sunset Rock ​គឺជាកន្លែងមើលថ្ងៃលិចយ៉ាងស្រស់ស្អាតដែលកំពុងតែលាក់ខ្លួនលើកំពូលភ្នំនៃឧទ្យានជាតិកែប។​ យើងអាចធ្វើដំណើរទៅទីនោះបានដោយថ្មើរជើងតាមជណ្ដើរឡើងទៅលើកំពូលភ្នំ យើងនឹងបានគយគន់សម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិ និងព្រៃព្រឹក្សាពណ៌ខៀវស្រងាត់យ៉ាងស្រស់ស្រាយ។ 

 

បន្ទាប់ពីទៅដល់កំពូលភ្នំ​ អ្នកនឹងទទួលបានអារម្មណ៍ប្លែកមួយកំរិតទៀតជាមួយនឹងទេសភាពដ៏អស្ចារ្យដែលអាចអោយអ្នកបានគយគន់សម្រស់ព្រះអាទិត្យអសង្គត អាចសម្លឹងមើលទេសភាពភ្នំ និងឆ្នេរកែបពីចម្ងាយយ៉ាងពេញភ្នែកជាទីគាប់ចិត្ត។ នៅទីនោះមានខ្យល់អាកាសបរិសុទ្ធ​​ បរិយាកាសស្ងប់ស្ងាត់ ពិតជាសាកសមសម្រាប់ភ្ញៀវទេសចរដែលមានចំណូលចិត្ត​ដើរផ្សងព្រេង ឡើងភ្នំ និងទស្សនាទេសភាពព្រៃភ្នំ។ ជាមួយគ្នានេះដែរ ចំពោះអ្នកដែលមកលេងនៅទីនេះគួរយកអាហារ ឬ ភេសជ្ជៈមកតាមខ្លួនព្រោះនៅលើកំពូលភ្នំពុំមានសេវាកម្មម្ហូបអាហារសម្រាប់ផ្ដល់ជូននោះឡើយ។​ 

 

សម្រាប់ទីតាំងគឺវាមានចម្ងាយប្រមាណ 2km ពីឆ្នេរសមុទ្រនៃខេត្តកែប ដោយយើងអាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ​៣៣​ រហូតដល់សួនឧទ្យានជាតិ រួចចំណាយពេលប្រមាណ១០នាទីដើម្បីធ្វើដំណើរបន្តដោយថ្មើរជើងតាមជណ្តើរ និងផ្លូវដែលអមសងខាងដោយដើមឈើតូចធំពណ៌បៃតងស្រស់រហូតមកដល់កំពូលភ្នំ នោះហើយគឺ Sunset Rock​ ជាកន្លែងទស្សនាថ្ងៃលិចដែលមិនអាចបំភ្លេចបានក្នុងក្រុងកែប។

 

អត្ថបទដោយ៖  វុទ្ធី ស្រីនូ

ដំណើរផ្សងព្រេង
ថ្ងៃលិច
ថតរូប
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ

ទាំងអស់

ទស្សនាឥតគិតថ្លៃ

null

$0.00