កាហ្វេឃ្លាំងអំបិល
18/07/2021
កាហ្វេឃ្លាំងអំបិល គឺជាហាងកាហ្វេមួយកន្លែងស្ថិតនៅតំបន់ស្រែអំបិលដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ។ ហាងកាហ្វេមួយនេះមានការរចនាឡើងខុសប្លែកពីហាងកាហ្វេដទៃទៀត ជាពិសេសគឺសង់ឡើងនៅលើទឹក និងព័ទ្ធជុំវិញទៅដោយទេសភាពស្រែអំបិលយ៉ាងស្រស់ស្អាត។
រីឯសោភណ្ឌភាពក្នុងហាងវិញ មានការតុបតែងគួរជាទីទាក់ទាញ មានកន្លែងអង្គុយធំទូលាយប្រកបទៅដោយផាសុកភាព និងកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ ក្រៅពីអាចអង្គុយទទួលទានកាហ្វេ និងភេសជ្ជៈឆ្ងាញ់ៗ បងប្អូនក៏អាចពិភាក្សាការងារ ធ្វើកិច្ចការសាលា ថតរូបលេង គយគន់ទេសភាពស្រែអំបិល ព្រមទាំងអាចទិញអំបិលដែលផលិតនៅទីនោះយកទៅប្រើប្រាស់បានផងដែរ។
អត្ថបទដោយ៖ លឹម មោលីណាកា
កាហ្វេ
តែទឹកដោះគោ
ថតរូបស្អាតៗ