កោះពោធិ៍
កោះពោធិ៍ គឺជាតំបន់កោះទេសចរណ៍បែបធម្មជាតិដែលមានទេសភាពស្រស់ស្អាតមិនចាញ់កោះដទៃទៀតឡើយ។ ទេសភាពព្រៃព្រឹក្សាដ៏ស្រស់បំព្រងនៅជុំវិញកោះ និងទឹកសមុទ្រពណ៌ខៀវស្រងាត់ រួមទាំងឆ្នេរខ្សាច់ពណ៌សនៅលើកោះនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកកម្សាន្ដជាហូរហែ។ មិនតែប៉ុណ្ណោះ ខ្យល់អាកាសបរិសុទ្ធ និងបរិយាកាសស្ងប់ស្ងាត់នៅទីនោះនឹងជួយអោយលោកអ្នកអាចកាត់បន្ថយនូវភាពស្មុគស្មាញ និងភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ។
ជាទូទៅ នៅលើកោះនេះភ្ញៀវទេសចរអាចទស្សនាទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល ជិះទូក ស្ទូចត្រី ហែលទឹក ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ និងមុជទឹកមើលផ្កាថ្មស្អាតៗនៅបាតសមុទ្រជាដើម។ លើសពីនេះទៅទៀត ភ្ញៀវទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃលិច និងថ្ងៃរះដ៏ស្រស់ស្អាត រួមទាំងអាចបោះតង់នៅកោះថែមទៀតផង។
សម្រាប់ទីតាំងនៃកោះនេះវិញ គឺស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងកែប។ យើងត្រូវធ្វើដំណើរតាមទូកដើម្បីទៅដល់ទីនោះ ដោយត្រូវចំណាយពេលប្រហែលជា ២០នាទី ទៅ៣០នាទី អាស្រ័យទៅតាមអាកាសធាតុនៅតំបន់សមុទ្រ។
អត្ថបទដោយ៖ វុទ្ធី ស្រីនូ
ទូក១ ផ្ទុកមនុស្សបានចំនួន១៣នាក់
null
$90.00