...

...

...
...

...

...

...

1.4K

ភ្នំស្តេចពួន (ហៅភ្នំពោន)

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

23/08/2021

 

ភ្នំពោន ជាភ្នំមួយដែលមានជាប់ទាក់ទងទៅនឹងប្រវត្តិនៃការបង្កើតខេត្តកែប ហើយបច្ចុប្បន្នបានប្រែក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ និងបែបសាសនាដែលជាការគាំទ្ររបស់រដ្ឋបាលខេត្តកែប និងមន្ទីរទេសចរណ៍ខេត្តកែប​ កំពុងទាញយកចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ដែលស្រឡាញ់ធម្មជាតិ និងគោរពបូជាព្រះពុទ្ធសាសនាឲមកលំហែកាយ និងថ្វាយបង្គំព្រះនៅទីនេះ។ 

 

នៅលើភ្នំនេះមានវត្តដ៏ល្បីឈ្មោះមួយហៅថា វត្តសត្ថាធម្មវិហារ ដែលត្រូវបានកសាងឡើងនៅក្នុងខែមករា ឆ្នាំ២០១៧លើផ្ទៃដីទំហំ ២ហិកតាកន្លះ មានព្រះគ្រូមហាបុទុម ផាត់ធួក ជាព្រះចៅអធិការ។ វត្តនេះមានភាពល្បីល្បាញខ្លាំងដោយសារតែបានកសាងឡើងនូវព្រះពុទ្ធបដិមាបិណ្ឌបាត្រចំនួន ១៥៧អង្គមានពុទ្ធស្ថានដូចជាកន្លែងព្រះពុទ្ធប្រោសបញ្ចាង្គី ព្រះពុទ្ធទ្រង់ត្រាស់ដឹង និងព្រះពុទ្ធបដិមាទ្រង់ប្រទានអភ័យ មានកម្ពស់សរុបជាង ៦ម៉ែត្រ។ អ្វីដែលពិសេសទៅទៀតនោះគឺរូបព្រះពុទ្ធប្រក់នាគដែលមានកម្ពស់រហូតដល់ជាង​ ១៥ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ បែរព្រះភ័ក្ត្រទៅកាន់ផ្ទៃសមុទ្រខៀវស្រងាត់ដ៏ធំល្វឹងល្វើយចម្ងាយប្រមាណ​ ៤០០ម៉ែត្រអមដោយជួរភ្នំ និងព្រៃកោងកាងក្រាស់យ៉ាងស្រស់បំព្រង រីឯខាងក្រោយរូបបដិមាវិញមានវាលស្រែពណ៌បៃតងខ្ចីបង្កើតជាទស្សនីយភាពដ៏ល្អឯកគ្មានពីរ។

 

ភ្ញៀវទេសចរណ៍តែងឡើងទៅលើភ្នំដើម្បីសុំសេចក្ដីសុខដោយពួកគេជឿថាជាទីកន្លែងសក្តិសិទ្ធ អាចអង្គុយលេងក្នុងកញ្ចុះ ថតរូប ស្រូបយកខ្យល់កំពូលភ្នំដ៏បរិសុទ្ធ និងគយគន់មើលព្រះអាទិត្យរៀបលិច។ ភ្នំពោនមានទីតាំងស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ នៅលើភ្នំមានកន្លែងសំរាប់ចតរថយន្ត និងបន្ទប់ទឹកអនាម័យយ៉ាងសមរម្យជូនភ្ញៀវដែលអាចទៅបានគ្រប់រដូវកាល។

 

អត្ថបទដោយ៖ សំណាង សុខអារីយ៉ា

រូបភាពដោយ៖ ទេសចរណ៍-Tourism

ថ្ងៃលិច
ថតរូប
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ