...

...

...
...

...

...

...

2.5K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

10/09/2021

 

ដំណាក់កាហ្វេ គឺជាហាងកាហ្វេថ្មីមួយដែលមានការរៀបចំតុបតែងទាំងក្នុង និងក្រៅហាងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និងមានភាពទាក់ទាញទើបទទួលបានការគាំទ្រ​យ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរប្រុសស្រី ជាពិសេសយុវវ័យបានទៅហើយចង់ទៅម្តងទៀត។ 

 

ហាងកាហ្វេមួយនេះមានទីធ្លាធំទូលាយ បរិស្ថានស្អាតនៅជាប់នឹងមាត់សមុទ្រ រីឯកន្លែងអង្គុយមានទាំងខាងក្នុង និងខាងក្រៅសំរាប់ឲភ្ញៀវអាចផឹកកាហ្វេដែលមានរសជាតិស្តង់ដា ញ៉ាំអាហារឆ្ងាញ់ៗ រួមផ្សំជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយពីវាយោ និងសំឡេងទឹករលកដែលកំពុងបក់បោកនាំយកទុក្ខកង្វល់ និងភាពស្មុគស្មាញរបស់ភ្ញៀវទេសចរឲរសាត់ទៅឆ្ងាយ។ 

 

អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺហាងកាហ្វេមួយនេះមានសេវាកម្មប្លែកពីហាងដទៃទៀតដោយរៀបចំទីកន្លែងសំរាប់ឲភ្ញៀវផ្ដិតយករូបភាពស្អាតៗ និងទទួលធ្វើជាកន្លែងប្រារព្ធកម្មពិធីនានាដូចជាខួបកំណើតទៀតផង។ ដំណាក់កាហ្វេជាទីកន្លែងសាកសមបំផុតសម្រាប់ការជួបជុំចុងសប្ដាហ៍ជាលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ ការណាត់ជួបគូសង្សារ ឬអ្នកចូលចិត្តលំហែអារម្មណ៍ម្នាក់ឯងក៏បាន។ 

 

ហាងកាហ្វេនេះបើកដំណើរការបម្រើសេវាកម្មជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៥ល្ងាច។ ដំណាក់កាហ្វេមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ហួសផ្សារក្ដាមប្រហែល១០០ម៉ែត្រ។

 

អត្ថបទដោយ៖ សំណាង​​ សុខអារីយ៉ា

ថតរូបស្អាតៗ
កាហ្វេ