...

...

...
...

...

...

...

2.4K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

10/09/2021

 

Analog Coffee and Eatery (អាណាឡក) គឺជាហាងកាហ្វេមួយដែលទើបនឹងបើកដំណើរការថ្មីថ្មោងនៅកណ្តាលក្រុងកំពត។ សំរាប់អ្នកដែលត្រូវការទីកន្លែងដែលមានបរិយាកាសបែបស្ងប់ស្ងាត់ល្អសម្រាប់ធ្វើការងារ ជួបប្រជុំ ឬធ្វើកិច្ចការសាលា លោកអ្នកអាចជ្រើសរើសយកហាងកាហ្វេអាណាឡកជាជម្រើសដ៏សាកសម ព្រមទាំងអាចសាកនូវរសជាតិកាហ្វេរួមទាំងភេសជ្ជៈដទៃទៀត និងញ៉ាំអាហារឆ្ងាញ់ៗនៅទីនោះផងដែរ។ 

អតិថិជនអាចជ្រើសរើសកន្លែងអង្គុយបានទាំងខាងក្នុង និងខាងក្រៅហាងដែលមានទំហំធំទូលាយ មានការរៀបចំបែបធម្មជាតិតែប្រណីត មានផាសុកភាព ថ្មីប្លែក ស្រស់ស្រាយ រុំព័ទ្ធទៅដោយដើមឈើ និងរុក្ខជាតិ ជាពិសេសសំបូរទីតាំងថតរូបទៀតផង។ 

អាណាឡកកាហ្វេបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ៧ល្ងាច និងមានទីតាំងស្ថិតនៅផ្ទះលេខ91 ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត មានចម្ងាយប្រហែល ២៥០ម៉ែត្រពីផ្សារសាមគ្គីទីរួមខេត្តកំពត។

 

អត្ថបទដោយ៖ សំណាង​​ សុខអារីយ៉ា

កាហ្វេ
ថតរូបស្អាតៗ