អាណាឡក កាហ្វេ និងអាហារ
Analog Coffee and Eatery (អាណាឡក) គឺជាហាងកាហ្វេមួយដែលទើបនឹងបើកដំណើរការថ្មីថ្មោងនៅកណ្តាលក្រុងកំពត។ សំរាប់អ្នកដែលត្រូវការទីកន្លែងដែលមានបរិយាកាសបែបស្ងប់ស្ងាត់ល្អសម្រាប់ធ្វើការងារ ជួបប្រជុំ ឬធ្វើកិច្ចការសាលា លោកអ្នកអាចជ្រើសរើសយកហាងកាហ្វេអាណាឡកជាជម្រើសដ៏សាកសម ព្រមទាំងអាចសាកនូវរសជាតិកាហ្វេរួមទាំងភេសជ្ជៈដទៃទៀត និងញ៉ាំអាហារឆ្ងាញ់ៗនៅទីនោះផងដែរ។
អតិថិជនអាចជ្រើសរើសកន្លែងអង្គុយបានទាំងខាងក្នុង និងខាងក្រៅហាងដែលមានទំហំធំទូលាយ មានការរៀបចំបែបធម្មជាតិតែប្រណីត មានផាសុកភាព ថ្មីប្លែក ស្រស់ស្រាយ រុំព័ទ្ធទៅដោយដើមឈើ និងរុក្ខជាតិ ជាពិសេសសំបូរទីតាំងថតរូបទៀតផង។
អាណាឡកកាហ្វេបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ៧ល្ងាច និងមានទីតាំងស្ថិតនៅផ្ទះលេខ91 ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត មានចម្ងាយប្រហែល ២៥០ម៉ែត្រពីផ្សារសាមគ្គីទីរួមខេត្តកំពត។
អត្ថបទដោយ៖ សំណាង សុខអារីយ៉ា