...

...

...
...

...

...

...

16.2K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

16/11/2021

 

ជ្រលងបៃតងវាលពួច គឺជាកន្លែងស្នាក់បែបធម្មជាតិមានទីតាំងស្ថិតនៅតំបន់ទឹកធ្លាក់វាលពួច ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែល ៨ គីឡូម៉ែត្រ។ 

នៅទីនោះមានបន្ទប់គេងដែលសង់ឡើងពីថ្ម រៀបចំតុបតែងយ៉ាងមានសណ្ឋាប់ធ្នាប់ ប្រដាប់ដោយគ្រឿងសង្ហារឹម តុ ទូ កៅអី ធ្វើឡើងពីឈើ បំពាក់ដោយម៉ាស៊ីនត្រជាក់ ទំហំបន្ទប់មានសភាពធំល្មម អាចគេងបានគ្នា ២នាក់។ រីឯបន្ទប់ទឹកវិញ មានទឹកក្តៅ ទឹកត្រជាក់ និងលំអដោយរុក្ខជាតិបៃតងយ៉ាងស្រស់ស្អាត។ 

ក្រៅពីនេះ លោកអ្នកក៏អាចទទួលបានបទពិសោធន៍ថ្មីជាមួយនឹងការស្នាក់នៅក្នុងតង់ VIP ដែលរចនាឡើងប្លែក ថ្មី មានម៉ាស៊ីនត្រជាក់ និងបន្ទប់ទឹក ផ្តល់នូវភាពងាយស្រួល និងប្លែកអារម្មណ៍។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកដែលចូលចិត្តផ្សងព្រេង ក៏អាចជ្រើសរើសការគេងជាមួយនឹងតង់ចល័តលក្ខណៈជាក្រុមបានផងដែរ។ រាល់ការស្នាក់នៅទីនេះ លោកអ្នកនឹងទទួលបានអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃ។

ជ្រលងបៃតងវាលពួច ផ្តល់ជូននូវការស្នាក់នៅបែបធម្មជាតិ បរិយាកាសបែបស្ងប់ស្ងាត់ អាចគេងស្តាប់សម្លេងទឹកជ្រោះហូរ និងសម្លេងបក្សាបក្សី ស្រូបយកខ្យល់អាកាសបរិសុទ្ធ មានអាកាសធាតុត្រជាក់ល្មមព្រោះស្ថិតនៅជើងភ្នំ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌ខៀវស្រងាត់ សម្បូរកន្លែងថតរូបស្អាតៗជាច្រើន ពិតជាសាកសមសម្រាប់ការសម្រាកលំហែកាយពីភាពស្មុគស្មាញទាំងឡាយ។ 

 

អត្ថបទដោយ៖ ដែង សុជាតា

ហែលទឹក
បោះតង់
ជាប់មាត់ទឹក
កីឡាបុកប៊ីយ៉ា
គេង
រានហាលមុខបន្ទប់
កង្ហារ
ចំណត
ម៉ាស៊ីនត្រជាក់