ភោជនីយដ្ឋានស្ពានឥន្ធនូ
28/11/2021
ភោជនីយដ្ឋាន ស្ពានឥន្ធនូ មានទីតាំងស្ថិតនៅជាប់មាត់ព្រែកកំពតតាមបណ្តោយផ្លូវដ្រាហ្កន ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ជាប់ស្ពានឥន្ធនូត្រើយខាងលិច (ស្ពានចាស់)។
នៅទីនោះមានបម្រើសេវាកម្មម្ហូបអាហារមានរសជាតិឆ្ងាញ់ជាច្រើនមុខរួមមានដូចជាម្ហូបបែបខ្មែរ ម្ហូបថៃ ស៊ុប បុកល្ហុង គ្រឿងសមុទ្រ ត្រីសាលម៉ុន បាយឆា ស្រាក្រឡុក ភេសជ្ជៈ អាហារពេលព្រឹក គុយទាវទូក និងអាហារជាច្រើនមុខទៀត ជាមួយនឹងកន្លែងអង្គុយជាប់មាត់ទឹកធ្វើអោយលោកអ្នកអាចគយគន់សម្រស់ដងព្រែក និងស្ពានឥន្ធនូយ៉ាងពេញភ្នែកតែម្តង។
កាន់តែពិសេសជាងនេះទៅទៀត ខាងភោជនីយដ្ឋានក៏ទទួលរៀបចំកម្មពិធីខួបកំណើត រឺពិធីជប់លៀងផ្សេងៗអមជាមួយឆាកចំរៀងអាចច្រៀងលេងកម្សាន្តអារម្មណ៍បានផងដែរ។
អត្ថបទដោយ៖ ដែង សុជាតា
Mobile
ភោជនីយដ្ឋានស្ពានឥន្ធនូ
Facebook
អាហារ
ច្រៀង
ស្រាក្រឡុក
ភេសជ្ជ:
តុទទួលទានអាហារ